Breaking News
Loading...
Friday, November 22, 2013

វីដេអូ៖ ពិតជាញាក់សាច់មែន! ឈឺចាប់កំរិតណាទៅ បើដង្កៀប ១៦៣ដើម គាបជាប់លើមុខ?


តើប្រិយមិត្តធ្លាប់ដែលបានសាក យកដង្កៀបគាបខោអាវ មកគាបនៅលើសាច់ ដែរទេ? ហើយបើយកមកគាប នៅលើផ្ទៃមុខទៀតនោះ តើមានអារម្មណ៍ បែបណាដែរទៅ?

យ៉ាងណាមិញ បុរសចិត្តខ្លាំង មិនខ្លាចឈឺមួយរូប ត្រូវបានគេផ្តល់ រហ័សនាមឲ្យថា បុរសដង្កៀប (Peg Man) ព្រោះតែគាត់ អាចស៊ូទ្រាំនូវការឈឺចាប់បាន មិនគួរឲ្យជឿ ដោយការយកដង្កៀប រាប់សិបដើម មកគាបជាប់ នៅលើផ្ទៃមុខរបស់ខ្លួន គួរឲ្យញាក់សាច់តែម្តង។

រូបគាត់ មានឈ្មោះថា Kelvin Mercado វ័យ ៣៦ឆ្នាំ មកពីប្រទេស Puerto Rican បានបំបែកកំណត់ត្រាពិភពលោកចាស់របស់ខ្លួន បានសំរេច ដោយការប្រើប្រាស់ ដង្កៀបចំនួន ១៦៣ដើម យកមកគាបជាប់ ស្ទើរតែគ្រប់កន្លែងទាំងអស់ នៅលើផ្ទៃមុខរបស់ខ្លួន ដូចជា ចង្ការ ចិញ្ចើម ច្រមុះ ជាដើម សុទ្ធតែត្រូវបាន គាបជាប់ និង ជិតមុខតែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved