Breaking News
Loading...
Friday, November 22, 2013

ចោរដ៏ក្លាហានម្នាក់ ប្រើញញួរចូលប្លន់ធនាគារ (មានវីដេអូ)


កាលពីពេលថ្មីនេះ គេបានប្រទះឃើញចោរដ៏ក្លាហានម្នាក់ បានប្រើប្រាស់ញញួរ ចូលទៅប្លន់ធនាគារមួយកន្លែង នៅក្នុងប្រទេសចិន ប៉ុន្តែត្រូវបរាជ័យទាំងស្រុង ហើយត្រូវប៉ូលីសឃាត់ខ្លួនបានភ្លាមៗតែម្តង។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកចោរដ៏ក្លាហានម្នាក់នោះ បានរៀបចំគំរោងដ៏ល្ងង់ខ្លៅមួយ ហើយក៏សម្រេចចិត្តចូលប្លន់ធនាគារមួយ នៅក្នុងប្រទេសចិន ដោយយកញញួរ ទៅវាយបំបែកកញ្ចក់អ្នកទទួលប្រាក់ ខណៈសន្តិសុខធនាគារ កំពុងតែឈរពីក្រោយខ្នងគាត់តែម្តង។

ទោះបីជាយ៉ាងណា លោកចោរដ៏ក្លាហានម្នាក់នោះ ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ។

ជាមួយគ្នានេះដែរ ករណីខាងលើនេះ ប្រហាក់ប្រហែលទៅហ្នឹងករណីកាលពីខែមុនដែរ ដោយមានបុរសម្នាក់បានប្រើវិធីឆ្កួតៗ ដើម្បីលួចលុយពីក្នុងទូ ATM ដោយបុរសនោះបានយកភ្លើង ទៅដុតគំរបមុខនៃទូ ATM ហើយចុងក្រោយក៏ត្រូវប៉ូលីសឃាត់ខ្លួនបានដដែល៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីប្លន់នេះ?

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved