Breaking News
Loading...
Friday, November 22, 2013

Samsung ស៊ី​ Super Apple ទៀត​ហើយ អស់​ជិត​៣០០​លាន​ដុល្លារ​


ដូច​ដែល​មិត្ត​អ្នក​អាន​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា Samsung ចាញ់​ក្ដី​ Apple លើ​សិទ្ធ​ប៉ាតង់​ម្ដង​រួច​មក​ហើយ ហើយ​ពេល​នោះ Apple បាន​ឱ្យ​ Samsung បង់​មួយពាន់​លាន​ តែ​ក្រោយ​មក​ Samsung បាន​វែកញែក​ជាមួយ​តុលារ​រហូត​ធ្លាក់​មក​នៅ​សល់​ត្រឹម​តែ ៥៩៩ លាន​ដុល្លារ។

 

 

en_08025_blackstone1_620x350_610x344

 

ខាង​លើ​នេះ​ជា​រឿង​ក្ដី​​លើក​​មុន ហើយ​លើក​នេះ​ Samsung ត្រូវ​របួស​ដោយ​សារ Apple ទៀត​ហើយ​ពី​បទ​រំលោភ​លើ​កម្មសិទ្ធ​បញ្ញា ដែល​ក្រុម​ហ៊ុន​ Samsung បាន​ធ្វើ​កន្លង​មក​ចំពោះ​ក្រុម​ហ៊ុន Apple។ ឥឡូវ​នេះ​ Samsung ត្រូវ​បង់​​លុយ​ឱ្យ Apple ចំនួន ២៩០ លាន​ដុល្លារ ​បន្ថែម​ទៀត​ សរុប​ទាំង​ដើម​ និង​ឥឡូវ​នេះ​គឺ​ ៨៩០ លាន​ដុល្លារ​អាមេរិក។ 

ក្នុង​ករណី​ខាង​លើ​នេះ Apple បាន​ស្នើ​ឱ្យ Samsung បង់​ទឹក​ប្រាក់ ៣៨០ លាន ប៉ុន្តែ​តុលា​ការ​កាត់​ក្ដី​មក​សល់​ត្រឹម​តែ ២៩០ លាន​ក្នុង​ករណី​លើក​ក្រោយ​នេះ។ ជុំ​វិញ​បញ្ហា​ជម្លោះ​ក្នុង​ករណី​រំលោភលើ​កម្មសិទ្ធិ​បញ្ញា​នេះ ដៃ​គូ​ប្រជែង​ទាំង​ពីរ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដួច​ខាង​ក្រោម​នេះ៖ 

Apple “សម្រាប់​ក្រុម​ហ៊ុន Apple ករណី​នេះ​គឺ​វា​មាន​តម្លៃ​លើស​ពី​កម្មសិទ្ធិ​បញ្ញា និង​លុយ​ទៅ​ទៀត។ អ្វីៗ​ទាំង​នោះ​ជា​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បានមួយ​ ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​បង្កើត​ផលិត​ផល​​មួយ​មាន​មនុស្ស​​ស្រលាញ់​ចូលចិត្ត។ យើងរីករាយ​នឹង​បង្ហាញ​ពី​ស្នាម​របួស​ដ៏​ដំណំ​របស់​ Samsung ដែល​បាន​លួច​ចម្លង​ហើយ​ត្រូវ​បង់​ថ្លៃ​លើ​កម្មសិទ្ធិ​បញ្ញា​មួយ​នេះ”​។ 

Samsung “យើង​ពិត​ជា​អន់​ចិត្ត​មែន​ទែន​ចំពោះ​ការ​កាត់​ក្ដី​របស់​តុលាការ​ថ្ងៃ​នេះ ដែល​បាន​កាត់​ក្ដី​យោង​តាម​​ផ្នែក​ដ៏​ធំ​មួយ​នៃ​ប៉ាតង់​របស់​សហរដ្ឋអាមេរិក និង​ការិយាល័យ​របស់ Trademark ដោយ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។ ខណៈ​ដែល​យើង​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ ​យើង​នឹង​ខិត​ខំ​បង្កើត​ផលិត​ផល​ល្អៗ​បន្ត​ទៀត ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ប្រើប្រាស់​របស់​យើង​នៅ​ជុំ​វិញ​សាកលលោក”៕

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved