Breaking News
Loading...
Friday, November 22, 2013

ក្មេងជំទង់ឡើងក. វ័យ ១៤ឆ្នាំ ចាប់រំលោភ គ្រូគណិតស្រី វ័យ ២៤ឆ្នាំ និង សម្លាប់ចោល យ៉ាងសាហាវ! (មានវីដេអូ)


យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ករណីដ៏មិននឹកស្មានមួយ បានកើតឡើង នៅក្នុង រដ្ឋ ម៉ាសាជូសេត សហរដ្ឋអាមេរិក ដោយសារតែសិស្សប្រុស វ័យក្មេងម្នាក់ ត្រូវបានចាប់ខ្លួន និង ជាប់ទោស ស្មើនឹងមនុស្សពេញវ័យ លើបទល្មើស រំលោភ និង សម្លាប់ ទៅលើស្រ្តីរងគ្រោះម្នាក់ ដែលជាគ្រូបង្រៀន របស់ខ្លួន។

ប៉ូលីស បានឲ្យដឹងថា ជនល្មើស ឈ្មោះ ហ្វីលីប ឆីហ្សឹម មានអាយុ ទើបតែ ១៤ឆ្នាំ ប៉ុណ្ណោះ បានសម្លាប់ស្រ្តីរងគ្រោះ ឈ្មោះ ខូលីន រីតហ្សឺ វ័យ ២៤ឆ្នាំ ដែលត្រូវជា គ្រូបង្រៀន របស់រូបគេ ផ្ទាល់តែម្តង ហើយស្រ្តីរងគ្រោះ ក៏ជាគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យា ដ៏ល្បីមួយរូប ប្រចាំវិទ្យាល័យ ផងដែរ។ យ៉ាងណាមិញ ប៉ូលីសបានឲ្យដឹង បន្ថែមទៀតថា មុនពេលដែលជនល្មើស វ័យក្មេងរូបនេះ ប្លន់ និង សម្លាប់ ស្រ្តីរងគ្រោះចោលនោះ រូបគេ ថែមទាំងបាន ធ្វើការរំលោភ ទៅលើគ្រូស្រី រូបនេះទៀតផង។

ក្នុងនោះ ជនល្មើស បានប្រើប្រាស់នូវកាំបិត សំរាប់ធ្វើការប្លន់យក ខោទ្រនាប់ កាតធនាគារ និង ទូរស័ព្ទ iPhone មុនពេលរំលោភ សម្លាប់។ ទោះជាយ៉ាងណា ប៉ូលីស បានធ្វើការស្រាវជ្រាវ រហូតឈានដល់ វែកមុខជនល្មើស បានសំរេច ផងដែរ។

ជនល្មើស

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved