Breaking News
Loading...
Friday, December 20, 2013

នាង Park Shin Hye ភ័យ​​ស្លន់​ស្លោ​​និង​​ខ្មាស់​អៀន ពេល​​តួ​ឯក​​ប្រុស ថើប​​យ៉ាង​​ងប់​​ង​ល់​


កូរ៉េខាងត្បូង ៖ តាម​​ប្រភព​ព័ត៌​មាន​​ក​ម្សាន្ត​​នៅ​​ថ្ងៃ​ទី​​១៩ ខែ​ធ្នូ ឆ្នាំ២០​១៣ បាន​​​ចុះ​ផ្សាយ​​ថា នាង Park Shin Hye ជា​​តា​រា​​ស​ម្តែង​​កូ​រ៉េ​ខាង​ត្បូង មាន​​ភា​ព​​ភ័យ​​ស្លន់​ស្លោ ពេល​​លោក Lee Min Ho ថើប​​យ៉ាង​​ងប់​​ង​ល់​​ក្នុង​​ឈុត​​មួយ ដែល​​ធ្វើ​​ឲ្យ​​នាង​​ព្រឺ​ឆ្អ​ង​ខ្នង ហើយ​ក្រៅពី​ឈុត ថើប​ងប់​ង​ល់​ពេក​នាង Park Shin Hye បាន​និយាយថា ខ្ញុំ​មានការ​ខ្មាស់អៀន​បន្តិច នៅពេលដែល​លោក Lee Min Ho  បញ្ចេញ​សកម្មភាព​ថើប​នាង​។

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ កន្លងទៅ នាង Park Shin Hye បាន​ចូលរួម ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ប្រារព្ធ​ឡើង​នៅ​ភោជនីយដ្ឋាន នៅក្នុង​តំបន់ Shinsa-dong ទីក្រុង​សេ​អ៊ូ​ល បានបង្ហាញ​ឲ្យ​ដឹង​ពី ភាព​រំភើប​និង​គួរ​ឲ្យ ចាប់អារម្មណ៍​ខ្លាំងណាស់ សម្រាប់​ឈុត​ថើប ក្នុង​ខ្សែភាពយន្ត​នេះ ពេល​ដាក់​បញ្ចាំង ហើយ​នៅពេល​បញ្ចប់ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​ទស្សនិកជន​៕

Wat 191224 Wat 191223 Wat 191225

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved