Breaking News
Loading...
Friday, December 20, 2013

បើក​​ម៉ូ​តូ​​មិន​​ប្រ​យ័ត្ន​​ជ្រុល​​ទៅ​បុក ស្ត្រី​​ជា​​និស្សិត​​ឆ្នាំ​​ទី​​៤ សា​លា​​ឯក​ទេស​​កម្ពុ​ជា​​របួស​ធ្ងន់ ២​​នាក់​


​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បើក​​ម៉ូតូ ប​ញ្ច្រាស​ទិស​​មិន​​ប្រ​យ័ត្ន បាន​​ជ្រុល​​ទៅ​បុក​​ម៉ូតូ ១​​គ្រឿង​​ទៀត​​ចំ​​ពី​មុខ យ៉ាង​​ពេញ​ទំ​ហឹង​​កាល​ពី​​ថ្ងៃ​ទី​​១៨ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​តាម​​ប​ណ្ដោ​យ ផ្លូវ​ជាតិ​​លេខ​​៤ ក្នុង​ភូមិ​​អូរ​​ឌឹ​ម សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោធិ៍​​សែ​ន​ជ័យ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ត្រូវ​សាច់ញាតិ ដឹកយក​នៅ គ្លីនិក​ឯកជន​ភ្លាមៗ ។​

​ជនរងគ្រោះ​មានឈ្មោះ ហុង សុជាតិ ភេទ​ស្រី អាយុ ២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត នៅ​ខេត្ដ​ព្រៃវែង បាន​រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សុខ សោភា ភេទ​ស្រី អាយុ ២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង ខេត្ដ​កំពង់ស្ពឺ រងរបួស​ធ្ងន់​។

​ជនរងគ្រោះ​ទាំង ២​នាក់​ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ ឯកទេស​កម្ពុជា ធ្វើដំណើរ​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​កណ្ដាល 1B-5498 ។ ដោយឡែក អ្នកបើកបរ​ម៉ូតូ​បង្កហេតុ មិនត្រូវ​បាន​គេ​ស្គាល់ អត្ដ​សញ្ញាណ​ឡើយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ កណ្ដាល 1C-6926 ៕

Wat 191212

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved