Breaking News
Loading...
Friday, December 20, 2013

នាង Yuko O​shi​ma តា​រា​ច​ម្រៀង​​សិច​​ស៊ី​​របស់​​ក្រុម AKB48 មាន​​ជំ​ងឺ​​បាក់​​ទឹក​ចិត្ត​


​ប្រទេស​ជប៉ុន ៖ តាម​​ប្រ​ភព​ព័ត៌​មាន បរ​ទេស​​នៅ​​ព្រឹក​​ថ្ងៃ​ទី​​១៩ ខែ​ធ្នូ ឆ្នាំ​​២​០​១៣ បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា នាង Yuko Osh​ima  ជា​​តា​រា​ច​ម្រៀង​​ស្រី សិច​​ស៊ី​​នៃ​​ក្រុម AKB48 បាន​​បាត់​បង់ ប្រ​ជា​ប្រិយ​ភាព​​យ៉ាង​ខ្លាំង ដោយ​​មិន​ដឹង​​ខ្លួន បង្ក​​ជា​​ក្តី​​ព្រួយ​បារម្ភ​​យ៉ាងខ្លាំង ក្នុង​រយពេល​ចុង​ក្រោយនេះ​។ បើ​យោងតាម​ទំព័រ Oricon របស់​ជប៉ុន បាន​រាយការណ៍​ថា សមាជិក​នៃ AKB48 នាង Yuko Oshima បានទទួល​ភាព​តានតឹង និង​អស់​កម្លាំងចិត្ត បន្ទាប់ពី​បាត់​ប្រជាប្រិយភាព យ៉ាងខ្លាំង​បែបនេះ​។

​មាន​ទំព័រ​ក្នុងប្រទេស​ជាច្រើន បាន​ចោទសួរ​លើ​នាង Oshima Yuko ដែលជា​សញ្ញា នៃ​ការធ្លាក់​ទឹកចិត្ត​។ បច្ចុប្បន្ន​នាង Oshima Yuko លែងមាន​ទំនុកចិត្ត និង​ការ​ស្វាហាប់​ប្រឈមមុខ ដោយ​សង្ស័យថា នាង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​កាលពី​ថ្ងៃទី​៥ ខែធ្នូ កន្លងទៅ នាង​បាន​លុបចោល យ៉ាង​ឆាប់រហ័ស នូវ​ព្រឹត្តិការណ៍​មួយ ដោយសារតែ​សុខភាព​នាង​មិនល្អ  បន្ទាប់មក​ឃើញ​នាង ចូលរួម​នៅក្នុង​កម្មវិធី នៅ​ថ្ងៃទី​១៥ ខែធ្នូ ដោយ​ការចាក់ផ្សាយ​ពី​ទូរទស្សន៍ NHK ៕

Wat Yuko-Oshima-Exotic Wat 191227 Wat 191226

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved