ប្រទេស​ចិន​បាន​រៀប​ចំ​ការ​ប្រកួត​ “Hot Mum” តាម​រយៈ​គេហទំព័រ​ Weibo ​ឬ​ដែល​គេ​និយម​ហៅ​ថា ​Twitter ​ប្រទេស​ចិន​។ ការ​ប្រកួត​នេះ​មាន​អ្នក​ម្ដាយ​ដែល​មាន​រូប​សម្រស់​ស្អាត​ក្មេង​ជាង​វ័យ​ជា​ច្រើន​នាក់​បាន​ផ្ញើ​រូបថត​ឈរ​ថត​ជាមួយ​កូន​ស្រី​ដែល​ធ្វើ​ឲ្យ​ពិបាក​បែងចែក​ថា​ម្នាក់​ណា​ជា​ម្ដាយ​ហើយ​ម្នាក់​ណា​ជា​កូនស្រី​ណាស់​។

ការ​ប្រកួត​តាមរយៈ​អ្នក​ម្ដាយ​ដែល​បាន​ផ្ញើ​រូប​ថត​​គូ​ជាមួយ​កូន​ស្រី​បាន​សាង​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​គ្រប់​ៗ​គ្នា​ដែល​បាន​ឃើញ​។ អ្នក​ម្ដាយ​នីមួយៗ​មិន​ត្រឹម​តែ​មាន​មុខមាត់​ស្អាត​ទេ​ តែ​ថែម​ទាំង​មាន​ស្បែក​មុខ​ក្មេង​ជាង​វ័យ​មិន​ខុស​គ្នា​ពី​កូន​ស្រី​ដែល​ថត​រូប​ជាមួយ​ទេ​។ អ្នក​ម្ដាយ​ទាំង​អស់​បើ​មិន​ប្រាប់​ថា​ជា​ម្ដាយ​ និង​កូន​ច្បាស់​ជា​ច្រឡំ​ថា​ជា​បង​ប្អូន​ស្រី​មិន​ខាន​។​

អាន៖ សង្សារ​ Ronaldo សិចស៊ីញាក់​សាច់

រូប​ភាព​ដែល​ផ្ញើ​មក​ប្រកួត​ទាំង​អម្បាល​មាន​មាន​ទាំង​ថត​ក្នុង​ហាង​អាហារ​ទី​កន្លែង​កម្សាន្ត​ផ្សេងៗ ​និង​ក្នុង​ស្ទីត​យ៉ូ​ជា​ដើម​។ អ្នក​ម្ដាយ​ខ្លះ​ជា​អ្នក​ម្ដាយ​ដែល​មាន​មុខ​មាត់​ក្មេង​ជាង​វ័យ​ពិត​ប្រាកដ​មែន​ ខណៈ​ដែល​អ្នក​ម្ដាយ​ខ្លះ​ទៀត​បាន​ប្រើប្រាស់​គ្រឿង​សំអាង​ដើម្បី​បន្ថែម​សម្រស់ ​និង​បិទបាំង​ស្នាម​ជ្រីវជ្រួញ​ដោយ​សារ​វ័យ​។

បើ​ទោះ​ជា​មាន​ការ​ប្រកួត​ប្រជែង​ក្ដី​ ប៉ុន្តែ​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​តំណែង​ “Hot Mum” មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ទេ​។​ ជួន​កាល​អាច​បាន​ត្រឹម​តែ​ទទួល​តំណែង​ “Hot Mum” ក៏​អាច​ចាត់​ទុក​ថា​ជា​រង្វាន់​ដ៏​ល្អ​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​ក៏​ថា​បាន​។ ​ជួយ​មើល​តិច​មើល៍​ថា ​អ្នក​ម្ដាយ​ទី​ប៉ុន្មាន​ក្មេង​ ហើយ​ស្អាត​ជាង​គេ?

ប្រែ​សម្រួល​៖ សុខា នីកា
ប្រភព ៖ huati.weibo.com