ពិធី​មង្គលការ​របស់​នាង អេនជី និង​ស្វាមី​លោក ភីតធ័រ សុធារ៉ា​ហេង យប់មិញ​មិន​អាច​ប្រៀប​នឹង​តារា​សម្ដែង​នាង គឹម លីហ្សា និង​នាង សារ៉ាយ សក្ខណា បាន​នោះ​ទេ ទោះ​ជា​ស្វាមី​របស់​នាង​ជា​អាណិកជន​អាមេរិក​ដែរ​ក៏​ដោយ។

អានអត្ថបទ៖ អេនជី អរគុណ​​ម្ដាយ​ក្មេក !

នាង អេនជី និង​ស្វាមី​ក្នុង​ពិធី​មង្គលការ​យប់មិញ

មិន​អាច​យក​ទៅ​ប្រៀប​នឹង​តារា​សម្ដែង​ទាំង​ពីរ​នោះ​បាន ដោយសារ​តែ​អ្នក​នាង អេនជី អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូល​រួម​ប្រមាណ​ជា ៤០០​នាក់​ ក្នុង​នោះ​នាង​បាន​អញ្ជើញ​តារាៗ​ប្រមាណ​ជា​២០​តុ។ រីឯ គឹម លីហ្សា អញ្ជើញ​ភ្ញៀវ​កិត្តិយស​ប្រមាណ​ជា ៧០​តុ ហើយ​មក​លើស​ចំនួន​កំណត់​រហូត​ដល់​៨០​តុ​ឯណោះ។ ដោយ​ឡែក​នាង សារ៉ាយ​ សក្ខណា វិញ​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ឱ្យ​ចូល​រួម​ប្រមាណ ១៥០​តុ ហើយ​អ្នក​សិល្បៈ​​ទាំង​ចាស់​ទាំង​ក្មេង​មក​ចូល​រួម​គ្នា​សល់​នោះ​ទេ។

អានអត្ថបទ៖ ល្បី​ដូច​គ្នា រ៉ូបពណ៌​ដូច​គ្នា តែ​សម្ផស្ស​វិញ​អាច​មិន​ដូច​គ្នា​ទេ​ដឹង!

បើ​ទោះ​ជា​បាន​ប្ដី​ជា​អាណិកជន​​ដូច​តារា​ស្រី​ទាំង​ពីរ​ខាង​លើ​​យ៉ាង​ណា​ក្ដី ពិធី​មង្គលការ​យប់មិញ គេ​មិន​ឃើញ​មាន​តារា​ចូល​រួម​ច្រើន​កុះករ ឬ​មាន​ភាព​អធិកអធម ​ដូច​ជា​ពិធី​មង្គលការ​របស់​នាង សារ៉ាយ សក្ខណា និង​នាង គឹម លីហ្សា ឡើយ។

​ប្រការ​​ពិធី​មង្គលការ​នាង លី ចាន់​ដាលីស ហៅ អេនជី មិន​អាច​ប្រៀប​នឹង​ សារ៉ាយ សក្ខណា និង​គឹម លីហ្សា ក៏​ព្រោះ​តែ​នាង​ជា​តារា​ស្រករ​ក្រោយ​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង ឬ​មួយ​ស្គាល់​គេ​ច្រើន​នៅ​ក្នុង​ពិភព​សិល្បៈ។

អានអត្ថបទ៖ តារា​បញ្ចេញ​គល់​ភ្លៅ​លេចធ្លោ​យប់មិញ!

ចំពោះ​​​​មង្គលការ​របស់​នាង គឹម លីហ្សា និង ​នាង សារ៉ាយ សក្ខណា វិញ​មាន​វត្តមាន​សិល្បករ សិល្បការិនី​ជា​ច្រើន​រូប​ចូល​រួម ហើយ​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​បង្ហាញ​នូវ​ឈុត​រ៉ូប​អាពាហ៍ពិពាហ៍​មាន​តម្លៃ​រាប់​ពាន់ និង​ខ្ទង់​ម៉ឺន​ដុល្លារ៕

កញ្ញា មួយមួយ អេនជី និង ទឹម រដ្ឋា

អ្នក​នាង គង់ សុជាតិ និង​ស្វាមី​លោក ជា វិបុល

អ្នក​នាង ពៅ លីដា និង​ស្វាមី

សារ៉ាង សក្ខណា និង នី មុនីនាថ

កញ្ញា ឈិត សុវណ្ណបញ្ញា និង​កញ្ញា សុគន្ធ និសា

លី អ៊ីវ៉ាធីណា គង់ វង្សយ៉ាទី និង មាស សុខសោភា

មួយមួយ សារ៉ាយ សក្ខណា មិនា និង នី មុនីនាថ

អេឡិច ច័ន្ទត្រា និង គឹម លីហ្សា

កញ្ញា នេត សុចរិយា និង នី មុនីនាថ

អត្ថបទ៖ អ៊ីង សុឡា