Breaking News
Loading...
Friday, December 20, 2013

ឪពុកចម្កួត បង្ខំកូន ៥ឆ្នាំ ឲ្យរត់តាមរថយន្ដ ដែលកំពុងតែបើកលឿន (មានវីដេអូ)


បុរសដ៏ចម្លែកម្នាក់បានបង្ហោះវីដេអូមួយ ទៅក្នុងគេហទំព័រ youtube ដែលបង្ហាញពីសកម្មភាព កូនប្រុសរបស់គាត់ រត់យ៉ាងដង្ហក់ តាមរថយន្ដរបស់គាត់ ដែលកំពុងតែបើកបរ។

ក្មេងប្រុសម្នាក់នេះ ត្រូវបានប្រភពព័ត៌មានប្រាប់ឲ្យដឹងថា មានអាយុ ៥ឆ្នាំ ត្រូវបានឪពុកចម្កួតបង្ខំឲ្យរត់តាមរថយន្ដ ស្ទើរដាច់ខ្យល់ ដើម្បីរត់ឲ្យទាន់ឪពុករបស់គេ។ ទោះជាគេខំប្រឹងយ៉ាងណា ក៏ឪពុករបស់គេមិនពេញចិត្ត ក្រោយមកបុរសជាឪពុកក៏បាន បន្ថែមល្បឿនរហូតដល់ ១៣គីឡូម៉ែត្រក្នុងមួយម៉ោង។ បុរសរូបនោះបានប្រាប់កូនប្រុសរបស់គាត់ថា នេះគឺជារបៀបបង្ហាត់ កីឡាករបាល់ទាត់។

ខណៈពេលដែលរត់តាមផ្លូវ ក្មេងប្រុសកម្សត់បានឈប់សម្រាក តែត្រូវឪពុករបស់គេបដិសេធ គាត់ក៏បានបើកពីក្រោយ កូនប្រុសរបស់គាត់វិញ ដើម្បីឲ្យគេរត់បានលឿនជាងមុន។ ទីបញ្ចប់គាត់ក៏បន្ថែមល្បឿនដល់ ១៦គីឡូម៉ែត្រក្នុងមួយម៉ោង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សកម្មភាពរបស់បុរសម្នាក់នេះ ធ្វើទៅកាន់កូនប្រុសរបស់គាត់? សូមទស្សនាវីដេអូខាងក្រោម៖


កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved