ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ​លោក​ Sepp​ ​Blatter ​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ អាជ្ញាកណ្ដាល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ស្រ្ពៃយ៍​លុប​បាន​(vanishing spray)​ដើម្បី​កំណត់​ទីតាំង​ទាត់​បាល់​ហ៊្វ្រីឃីក​ក្នុង​ព្រឹត្តិការណ៍​​ FIFA World Cup ​ឆ្នាំ​២០១៤​នៅ​ប្រេស៊ីល។​

អត្ថបទ​៖ អាហ្សង់ទីន​​មាន​កីឡាករ​កំពូលៗ​ច្រើន តើ​អាច​លើក​ពាន World Cup បាន​អត់?

ការ​ប្រើ​ស្រ្ពៃយ៍​នោះ​គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អាជ្ញាកណ្ដាល​ក្នុង​ការ​គូស​ខ្សែ​បន្ទាត់​នៅ​លើ​ដី​​ឱ្យ​កីឡាករ​ដាក់​បាល់​ឱ្យ​ចំ​កន្លែង​ពិន័យ​និង​សម្រាប់​របង​ការពារ​របស់​គូ​បដិបក្ខ​ឈរ​ឱ្យ​ចំ​កន្លែង​កំណត់​ កុំ​​ឱ្យ​លួច​លោ​ទៅ​មុខ​កៀក​នឹង​ទីតាំង​បាល់​ដូច​មុន​ៗ។ ​ស្រ្ពៃយ៍​​ដែល​នឹង​រលុប​បាត់​​ទៅវិញ​ក្នុង​រយៈ​ពេល​១​នាទី​បន្ទាប់​ពី​ការ​បាញ់​ចេញ ​កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​សាកល្បង​ក្នុង​ព្រឹត្តិការណ៍​​ប្រជុំ​ក្លិប​ជើងឯក​ប្រចាំ​ទ្វីប​ FIFA Club World Cup 2013 ​នៅ​ប្រទេស​ម៉ារ៉ុក។

អត្ថបទ​​៖ ដឹង​ទេ​ថា​ Messi ​ទើប​តែ​ស៊ុត​ចូល​១​គ្រាប់​នៅ​ World Cup ​ឯ​ CR7 ​ស៊ុត​បាន​២​គ្រាប់​​ ​តែ​​ស៊ុត​​ចូល​​ក្រុម​​អាស៊ី​​ទាំង​២?

​លោក ​Blatter ​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​ Marrakech ​ប្រទេស​ម៉ារ៉ុក​ មុន​ជំនួប​ផ្ដាច់ព្រ័ត្រ​រវាង​ជើងឯក​ទ្វីប​អឺរ៉ុប​ Bayern Munich ​និង​ក្រុម​​ជើងឯក​របស់​ម្ចាស់​ផ្ទះ​ Raja Casablanca យ៉ាង​ដូច្នេះ​៖ “ក្រុម​ទាំង​អស់​ ព្រម​ទាំង​កីឡាករ អាជ្ញាកណ្ដាល និង​ប្រតិភូ ពេញចិត្ត​ការ​ប្រើ​ស្រ្ពៃយ៍​នេះ។ អ្នក​តំណាង​​មក​ពី​ក្រុម Bayern ម្នាក់​ប្រាប់​ខ្ញុំ​ថា​​ឥឡូវ​នេះ​រនាំង​ការពារ​អាច​ស្ថិត​នៅ​ចម្ងាយ​៩​ម៉ែត្រ​ពី​ទីតាំង​ទាត់​បាល់​ហ៊្វ្រីឃីក​ហើយ មិន​មែន​៥​ឬ​៦​ម៉ែត្រ​ដូច​ពី​មុន​ទេ ដូច្នេះ​យើង​នឹង​ប្រើ​វា​នៅ World Cup ​ក្នុង​ប្រទេស​ប្រេស៊ីល”។​

អត្ថបទ​៖ ហេតុផល​៥​យ៉ាង​ដែល​អ្នក​មិន​​ត្រូវ​មើល​រំលង​ World Cup 2014

តាម​ពិត​ទៅ ​ស្រ្ពៃយ៍​លុប​បាន​នេះ​ត្រូវ​ FIFA ​ធ្វើតេស្ត​សាកល្បង​តាំង​ពី​​ព្រឹត្តិការណ៍​ U-20 World Cup ក្នុង​ប្រទេស​ទួរគី ​និង​ U-17 World Cup ​នៅ​អារ៉ាប់រួម​ម្ល៉េះ ​ខណៈ​ការ​ប្រកួត​លីក​ក្នុង​ប្រទេស​អាហ្សង់ទីន​ក៏​​ប្រើ​វា​ដែរ៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ការ​ប្រើ​ស្រ្ពៃយ៍​នេះ?