Breaking News
Loading...
Friday, December 20, 2013

វត្តមាន​រថយន្ត​ Google Maps នៅ​កម្ពុជា​ធ្វើ​ឲ្យ​​មនុស្ស​ម្នា​ភ្ញាក់​ផ្អើល​


លោកអ្នក​មួយ​ចំនួន​ប្រហែល​ជាមាន​ការភ្ញាក់​ផ្អើល​បន្តិច​បន្ទាប់ពីបានឃើញ​រថយន្ត​មួយ​គ្រឿង​​ដែល​មាន​បំពាក់​កាមេរ៉ា ជុំវិញ កំពុងបើក​បរ​លើដង​ផ្លូវ​នានា​នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​អង្គរ។

នោះ​គឺរថយន្ត​ថត​ទីតាំង​ដង​ផ្លូវ​របស់​ក្រុមហ៊ុន​ Google កំពុង​ធ្វើ​ការងារ​លើ​គំរោង​មួយ​ដែល​មាន​ឈ្មោះថា Google Street Views សម្រាប់​ទីតាំងសំខាន់​ៗ​មួយ​ចំនួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ គំរោង​នេះ​បាន​នឹងកំពុងតែដំនើរ​ការ នៅ​លើ​ដងផ្លូវ​សំខាន់ៗ​នានា​ក្នុងរាជធានី​ភ្នំពេញ និង​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត​ នាទឹកដីខេត្ត​សៀមរាប។

គំរោងនេះ មិនត្រឹម​តែ​ប្រើប្រាស់​តែរថយន្ត​ដើម្បីថត​នោះ​ទេ គឺ​មានទាំងការប្រើប្រាស់​កង់ និង​មនុស្ស​ដោយថ្មើជើង​ទៀត​ផង សម្រាប់​ទីតាំង​មួយ​ចំនួន​ដែល​រថយន្ត​ មិន​អាច​បើក​បរចូលបាន។

ដូច្នេះ​លោកអ្នក​មិនចាំបាច់ឆ្ងល់ទៀត​ទេ មែនទេ?

 

565google_street_view_car.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved