Breaking News
Loading...
Saturday, November 23, 2013

មិត្ដស្រីលេងល្បិចមួយប្រាវ ធ្វើឲ្យមិត្ដប្រុសក្លាយជាមនុស្សឆ្កួត (មានវីដេអូ)


វីដេអូមួយ ដែលធ្វើការបញ្ចូលទៅក្នុង ប្រភពយូធូប កាលពីពេលថ្មីៗនេះ បានទទួលការគាំទ្រជាច្រើន ដោយសារតែស្នេហាដ៏ផ្អែមល្ហែម ជាពន់ពេក។

យ៉ាងណាមិញ បុរសម្នាក់ ដែលមានឈ្មោះថា Roman Atwood បានបង្កើតពាក្យ កុហកទៅកាន់មិត្ដស្រីខ្លួន Britney ថាខ្លួនធ្លាប់ក្បត់នាង ក្នុងឳកាសដែលអ្នកទាំងពីរ បានធ្វើដំណើរកំសាន្ដនៅលើកោះ Aruba ដើម្បីប្រារព្ធពិធីនៃឆ្នាំទី៥ នៃសេចក្ដីស្នេហារបស់ពួកគេ។ ជាមួយគ្នានោះ Atwood បានបង្កប់កាមេរ៉ា នៅក្នុងបន្ទប់សណ្ឋាគារ ដើម្បីថតយកសកម្មភាពរបស់មិត្ដស្រីខ្លួន ថានឹងធ្វើយ៉ាងណា នៅពេលដែលខ្លួននិយាយថា ធ្លាប់ក្បត់នាងនោះ។ 

នៅក្នុងពេលនោះ Atwood បានសារភាពប្រាប់មិត្ដស្រី ពីអំពើផិតក្បត់របស់ខ្លួន ដោយនិយាយថា (បងមានរឿងរ៉ាវខ្លះចង់ប្រាប់អូន តែនោះគឺជារឿងដែលអូនមិនចង់លឺ ដែលនោះគឺបងបានធ្លាប់ក្បត់អូន ទៅមានស្រីថ្មីប្រហែលជា៣សប្ដាហ៍មុន កាលពីពេលថ្មីៗនេះ)។ ភ្លាមៗនោះ នារីជាមិត្ដស្រី បានស្រែកយំជាខ្លាំង និងនិយាយថា (តើបងធ្វើបែបនេះ បានដោយរបៀបណា? ពេលនេះពួកយើងជាគ្រួសារតែមួយ)។ តែមិនបានប៉ុន្មានវិនាទីផង នាងបាននិយាយបន្ដថា (អូនក៏ក្បត់បងដែរ)។ គ្រាន់តែលឺពាក្យនេះភ្លាម Atwood ដែលខំដើរតួជាប្រុសក្បត់ចិត្ដនេះ បានប្រែក្លាយជាមនុស្សឆ្កួត ដោយវ៉ៃអំពូលភ្លើង និងគ្រវែងអ្វីៗគ្រប់ៗយ៉ាង នៅក្នុងបន្ទប់សណ្ឋាគារ និងនិយាយថា (តើអូនកំពុងតែនិយាយអ្វីនឹង? អូនពិតជាធ្លាប់ក្បត់បងមែនទេ? ការពិតណាស់ វាពិតជាធ្វើឲ្យបងឈឺចាប់) ដែលបន្ថែមពីនោះ Atwood បានទាមទាររកមុខបុរសដែលនាងធ្លាប់គេងជាមួយ។  ដោយទប់ចិត្ដមិនបាន នារីជាមិត្ដស្រី បានចាប់ផ្ដើមសើច និងនិយាយប្រាប់មិត្ដប្រុសខ្លួនថា នាងនិយាយលេងនោះទេ ដោយសារតែនាងបានឃើញ Atwood លាក់កាមេររ៉ា ដូចនេះនាងក៏សម្រេចចិត្ដនិយាយថាខ្លួនធ្លាប់ក្បត់តែម្ដង ដើម្បីឲ្យមិត្ដប្រុសនាង ស្គាល់ពីរសជាតិនេះម្ដង តែពីដំបូងនាង យល់ថាមិត្ដប្រុសនាង ប្រហែលជាសុំនាងរៀបការ។

តើប្រិយមិត្ដធ្លាប់ស្គាល់រសជាតិ គេបោកវិញ ហើយឬនៅ?


ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved