Ravel Morrison ​ជា​កីឡាករ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​ម្នាក់​របស់​អង់គ្លេស។ ​មុន​ពេល​ចាកចេញ​ពី Old Trafford ​មក​ West Ham ​អតីត​យុវជន​របស់​ក្លិប​បិសាច​ក្រហម​ Manchester United វ័យ​២០​ឆ្នាំ​រូប​នេះ​ធ្លាប់​ត្រូវ​លោក Sir Alex Ferguson ​ពណ៌នា​ថា​​៖ “កីឡាបាល់ទាត់​ដ៏​ចំណាន​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​កម្រិត​កំពូល​ ត្រូវ​ចាកចេញ​ពី Man Utd ដើម្បី​ផ្ដើម​ជីវិត​ថ្មី”។

អត្ថបទ​៖ ដឹង​ឬ​អត់​ថា ​West Ham ​តែង​តែ​​បង់​ឱ្យ​ Man Utd ​៤​ម៉ឺន​ដុល្លារ​រាល់​ពេល​ដាក់​ ​Morrison ​ចូល​លេង

ក្នុង​រដូវ​កាល​នេះ Ravel បង្កើត​ឱ្យ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​មក​លើ​រូប​គេ​តាម​រយៈ​ការ​ទាត់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ជា​ច្រើន​គ្រាប់។ ហើយ​​ក្នុង​ពេល​ហ្វឹកហាត់​​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម​២១​ឆ្នាំ​ម្សិលមិញ កីឡាករ​រូប​នេះ​បើ​បច្ចេកទេស​ផ្ទាល់​ខ្លួន​មួយ​ក្បាច់​ទៀត​ ដោយ​​ប្រើ​ជើង​ក្រោយ​វ៉ុលឡេ​បាល់ជ្រុង​ចូល​ទី​យ៉ាង​ស្អាត។ សាក​មើល​បន្តិច​មើល៍ ប្រិយមិត្ត​គិត​ថា​ស្អាត​ឬ​អត់​ប៉ុណ្ណឹង?​

អត្ថបទ​៖ អាថ៌កំបាំង​របស់​ Sir Alex នៅ​ក្រុម​បិសាច​ក្រហមត្រូវ​បាន​គាស់​កកាយ​ក្នុង​សៀវភៅ​ស្វ័យជីវប្រវត្តិ​

គ្រាប់​បាល់​បញ្ចូល​ទី​ Spurs ពេល​លេង​ឱ្យ West Ham

គ្រាប់​បាល់​បញ្ចូល​ទី លីទុយអានី ពេល​លេង​ឱ្យ U21 អង់គ្លេស

ម៉េច​ដែរ អាច​ជាប់​​ជម្រើស​ជាតិ​អង់គ្លេស​ឈុត​ធំ​បាន​ឬ​អត់​​ប៉ុណ្ណឹង?

ដោយ​៖ យ៉ុង ម៉ុងហាក់