មុន​នេះ​យើងខ្ញុំ​បាន​ចុះ​ផ្សាយ​ពី​បេក្ខភាព​ចូលរួម​ប្រកួត​បវរកញ្ញា​កំប៉េះគូទ​ស្អាត​របស់​ប្រេស៊ីល​ម្ដង​ហើយ ​តែ​លើក​នេះ​វិញ​សូម​បន្ត​​ពី​លេខ​មុន​​​មក​ការ​ប្រកាស​ជយលាភី​វិញ​ម្ដង។ ​​​លទ្ធផល​នៃ​ការ​ប្រកួត​​ដ៏​កម្រ​នេះ​បាន​​រក​ឃើញ​​ម្ចាស់​គ្រង​មកុដ​ហើយ ​គឺ​បាន​ទៅ​លើ​កញ្ញា​ Dai Macedo។ ​​​សម្រស់​កំប៉េះគូទ​របស់​រាជិនី​ព្រះ​កន្ធីង​រូប​នេះ​មិន​ត្រឹម​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​គណៈកម្មការ​តែ​ម៉្យាង​ទេ ​តែ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ថតរូប​ទាំង​អស់​បង្វែរ​កាណុង​កាមេរ៉ា​រក​នាង​ឥត​ដាក់​ពេល​បង្ហាញ​ខ្លួន​ម្ដងៗ។ ​​

អាន៖ ដល់ក! ​ប្រេស៊ីល​មាន​ប្រកួត​បវរកញ្ញា​កំប៉េះគូទ​ស្អាត​ទៀត!

ជយលាភី​កញ្ញា Dai Macedo

កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​ស្រី​ស្អាត​ចំនួន ​២៧ ​រូប​តំណាង​រដ្ឋ​ទាំង​ ២៧ ​របស់​ប្រទេស​ស្ដេច​សាំបា មួយ​នេះ។ ​ពួកគេ​បាន​ចូល​ខ្លួន​បង្ហាញ​រាង​ដ៏​សិចស៊ី ​ពិសេស​គឺ​កំប៉េះគូទ​ដ៏​ស្អាត​របស់​ពួកគេ​ដើម្បី​ស្វែង​រក​ជយលាភី​បវរកញ្ញា​ កំប៉េះគូទ​ស្អាត​​ឆ្នាំ ​២០១៣ ​ក្នុង​កម្មវិធី “Miss Bumbum” ​ដែល​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ Sao Paulo​ កាល​ពី​ពេល​ថ្មីៗ​នេះ។​

សូម​មើល​រូប​ជយលាភី​កំប៉េះគូទ​ស្អាត​ថា ​សម​នឹង​ទទួល​ឬ​ក៏​អត់?

​ប្រែ​សម្រួល៖ ​Zac
ប្រភព៖ ​nydaily

​​​​