កាល​ពី​ថ្ងៃ​ ១៥ ខែ​វិច្ឆិកា​ កន្លង​ទៅ ​អ្នក​ប្រើប្រាស់​ Android ពិត​ជា​ភ្ញាក់​ផ្អើល​​នៅ​ពេល​ហ្គេម Hay Day ដ៏​ពេញនិយម​ អាច​​លេង​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។ អ្នក​កម្សាន្ត​ខ្មែរ​មួយ​ចំនួន​ធ្លាប់​​​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ពេល​ណា​ Hay Day អាច​លេង​បាន​នៅ​លើ Android? ​ទី​បំផុត​អ្វី​ជា​ចម្ងល់និង​ការ​ទន្ទឹង​រង់ចាំ​បាន​មក​ដល់​ សម្រាប់​វត្តមានរបស់​ហ្គេម​ Hay Day សម្រាប់​កម្សាន្ត​នៅ​លើ Android។

លោក​ បូវី ឈុន​ឡេង​ អ្នក​ជំនាញ​ខាង​ Android មួយ​រូប​បាន​ឲ្យ​ដឹង​ថា ហ្គេម​ Hay Day ​​​​ត្រូវ​បាន​ដាក់​ឲ្យ​លេង​លើ iOS ជិត​រយៈ​ពេល​ជិត​ ២​ ឆ្នាំហើយ​ ដោយ​ពេល​នេះ​ពិត​ជា​ភ្ញាក់ផ្អើល​មែន​ទែន​ដែល​ហ្គេម​ដ៏​ពេញ​និយម​​មួយ​នេះ ​​ត្រូវ​បាន​ដាក់​ឲ្យ​លេង​​នៅ​លើ​ Android បន្ទាប់​ពី​មាន​ការ​រង់ចាំ​ជាយូរ។

លោក​ថា Hay Day ​ឃើញ​យុវវ័យ​ ជា​ច្រើន កំពុង​លេង​យ៉ាង​​ជក់​ចិត្ត​នៅ​លើ​ឧបករណ៍ iPad, iPod និង iPhone ខណៈ​ដែល Apple បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ពី App Store នៅ​គ្រប់ iDevice។

លោក​ថា ការដាក់​ឲ្យ​កម្សាន្ត​បាន​នៅ​លើ Android នៅ​ពេល​នេះ​ ពិត​ជា​ទទួល​បាន​កា​រ​ស្វាគមន៍​ពី​អ្នក​​កម្សាន្ត​ទាំង​ឡាយ​​ដែល​ប្រើ Android។ ជាពិសេស​ វា​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​​របស់​ OS នេះ កើន​ឥទ្ធិពល​ខ្លាំង​បន្ថែម​ទៀត​។

Hay Day ហាក់​ដូចជា​ហ្គេម​កម្សាន្ត​ ដែល​ឆ្លុះ​បញ្ចាំង​​ពី​​សកម្មភាព និង​ជីវិត​​រស់នៅ​ពិត​ៗ​នៅ​ក្នុង​សង្គម​ដូចជា​ការ​ដាំ​ដំណាំ, ការ​ចិញ្ចឹម​សត្វ​ និង​ការ​លក់​​ដូរ​ជា​ដើម។ អ្វី​ដែល​ពិសេស​នោះ​គឺ​ការ​លេង​ហ្គេម​នេះ​ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ ជា​មួយ​មិត្ត​ភ័ក្តិ​នៅ​ក្នុង​ Facebook។

លោក​ បូវី ឈុន​ឡេង បាន​បន្ត​ទៀត​ថា​ ប្រិយមិត្ត​ជា​ច្រើ​នបាន​ទន្ទឹង​រង់ចាំ​ឲ្យ​ហ្គេម Hay Day ដោយសារ​លក្ខណៈ​កម្សាន្ត​ដ៏​សំបូរ​បែប និង​​ការ​ទទួល​បាន​​ប្រយោជន៍​ផ្សេងៗ​​ពី​ការ​កម្សាន្ត​របស់​ហ្គេម​មួយ​នេះ។

តើ​ប្រិយមិត្ត​ចាប់​​អារម្មណ៍​ហ្គេម Hay Day ដែរ​ឬ​ទេ?

ដើម្បី​ទាញ​យក​ ពី PlayStore ចុច​ត្រង់​នេះ…
ដើម្បី​ទាយ​យក​ File *.apk ចុច​ត្រង់​នេះ…

អត្ថបទ៖ ដារ៉ាឆានី