ធ្លាប់​តែ​ឃើញ​យានយន្ត​ប្រើប្រាស់​ពោះវៀនកង់​ដើម្បី​ជា​កត្តា​គួបផ្សំ​អាច​នាំ​​យាន​ទាំង​នោះ​ទៅ​មុខ​បាន ដោយ​ឡែក​សម្រាប់​ម៉ូតូ​មួយ​គ្រឿង​ខាង​ក្រោម​នេះ​ខុស​គេ។ គ្រាន់​តែ​ឃើញ​ឈ្មោះ ម៉ូតូ​កង់​បួន WV850 Airless-Tire ATV នេះ​ប្រិយមិត្ត​ប្រហែល​អាច​មើល​ដឹង​ទៅ​ហើយ​ថា វា​ជា​ប្រភេទ​ម៉ូតូ​ចម្លែក​ដែល​កង់​របស់​វា​ពុំ​ចាំបាច់​ប្រើ​ប្រាស់​ខ្យល់ ពោល​មិន​មាន​​ពោះវៀន​កង់​ដូច​ជា​យានយន្ត​ទូទៅ​ឡើយ។

នេះ​ជា​ស្នាដៃ​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Polaris។ MV850 Airless-Tire ឬ Sportsman WV850 H.O នេះ មាន​សំបក​កង់​ផលិត​ពី​ដែកថែប​យ៉ាង​រឹង​មាំ បើ​គិត​ទម្ងន់​ម៉ូតូ​សរុប​មាន​រហូត​ដល់​ទៅ ១៥៩០គីឡូក្រាម​ឯណោះ។ តម្លៃ​របស់​ម៉ូតូ​កង់​បួន​អត់​ប្រើ​ពោះវៀន​នេះ​មាន​តម្លៃ ១៥០០០ដុល្លារ​អាមេរិក៕

យ៉ាងម៉េច​ដែរ ជា​មួយ​រូបរាង លក្ខណៈ​សម្បត្តិ និង​តម្លៃ​ប៉ុណ្ណេះ?

អត្ថបទ៖ មាន​រថយន្ត​ប្រើ​ហ្គាស​ជាង ២០ ភាគរយ​កំពុង​ប្រើប្រាស់​ដោយ​ពលរដ្ឋ​កម្ពុជា

អត្ថបទ៖  Toyota ត្រៀម​បង្អួត​រថយន្ត​ FV2 យ៉ាង​ទំនើប​ អាច​ឱ្យ​អ្នក​បើក​បញ្ជា​តាម​សំឡេង និង​កាយវិការ

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets