ខ្សែ​បម្រើ​កណ្ដាល​ Michael Carrick ​បង្ហាញ​ភ្លើង​ខៀវ​ថា​ទំនង​ជា​លេង​រហូត​ដល់​ចូល​និវត្តន៍​នៅ Old Trafford ​ដោយ​យល់​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​ទៀត​ជាមួយ​ក្រុម​បិសាច​ក្រហម​ Manchester United។​

អត្ថបទ​៖ Gerrard និង Walker ​ដក​ខ្លួន​ពី​ជំនួប​ទល់​ឈីលី ​ខណៈ Carrick សម្រាក​៦​សប្ដាហ៍

យ៉ាងណាមិញ ​គេ​ជឿជាក់​ថា​កិច្ចសន្យា​ថ្មី​នេះ​មិន​បាន​ដំឡើង​បៀវត្សរ៍​​៣,៥​លាន​ផោន (៥,៦​លាន​ដុល្លារ​អាមេរិក) ​ក្នុង​មួយ​ឆ្នាំ​របស់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​៣២​ឆ្នាំ​រូប​នេះ​នៅ​ Old Trafford នា​ពេល​បច្ចុប្បន្ន​​ទេ។

អត្ថបទ​៖ Gerrard​ ​ទាត់​ចោល​ការ​រិះគន់​ថា​កីឡាករ​អង់គ្លេស​អត់​ខ្វល់​ពី​​ក្រុម​ជម្រើស​ជាតិ

កន្លង​មក ​អតីត​យុវជន​របស់​ក្លិប​ West Ham ម្នាក់​នេះ​និយាយ​ថា​៖ “ខ្ញុំ​ចង់​បន្ត​លេង​ឱ្យ​ក្លិប​​​នេះ​ឱ្យ​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ Man Utd ជា​ក្លិប​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​មាន​ពេល​វេលា​អស្ចារ្យ​ជា​ច្រើន​នៅ​ទីនេះ។ ខ្ញុំ​សប្បាយ​ចិត្ត ​ហើយ​ខ្ញុំ​ទើប​តែ​អាយុ​៣២​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​​ខ្ញុំ​នៅ​សល់​ពេល​ច្រើន​ទៀត​ដើម្បី​លេង”។

អត្ថបទ​៖ Carrick ពេញ​ចិត្ត​វត្តមាន Persie នៅ Old Trafford

កីឡាករ​ដែល​ផ្ទេរ​ពី​ Spurs ​មក​ Man Utd ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៦ ​ទើប​តែ​វះកាត់​ព្យាបាល​របួស​សរសៃពួរ​កែងជើង​និង​ប្រហែល​ត្រូវ​សម្រាក​រហូត​ដាច់​ឆ្នាំ​២០១៣​នេះ​មុន​ពេល​អាច​ចូល​លេង​បាន​វិញ៕

ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព&រូបថត​៖ dailymail