អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដ៏​ល្បី​ Michael Ballack ​បាន​និយាយ​ថា​​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​មិន​ទាន់​អាច​ប្រៀប​ស្មើ​ជាមួយ​អាល្លឺម៉ង់​បាន​នៅ​ឡើយ​ទេ។ ការ​បញ្ចេញ​ទស្សនៈ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល អង់គ្លេស ត្រៀម​សាកជើង​ជាមួយ អាល្លឺម៉ង់ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ក្នុង​កីឡដ្ឋាន Wembley នា​ថ្ងៃ​អង្គារ​ស្អែក។

អត្ថបទ​៖ ដឹង​ទេ​ថា​១០​ឆ្នាំ​មក​នេះ​ Abramovich ​ចាយ​លុយ​អស់​ប៉ុន្មាន​ដើម្បី​ទិញ​កីឡាករ​មក​ Chelsea​?​

អតីត​សមាជិក​ក្លិប Chemnitzer, Kaiserslautern, Bayer Leverkusen, Bayern Munich និង Chelsea ​ដែល​បាន​ចូល​និវត្តន៍​តាំង​ពី​ចុង​ឆ្នាំ​២០១២​និយាយ​​ក្នុង​វិទ្យុ BBC Radio 5 ថា​៖ “សមត្ថភាព​របស់​អង់គ្លេស​នៅ​មិន​ទាន់​ល្អ​ដូច ​អាល្លឺម៉ង់ ឬ​អេស្ប៉ាញ ឡើយ គឺ​នៅ​ស្ទើរ​ជាង​បន្តិច។ ប៉ុន្តែ​យើង​ (អាល្លឺម៉ង់)​តែងតែ​មាន​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​អង់គ្លេស​ពេល​យើង​ប្រកួត​ទល់​នឹង​អង់គ្លេស។ អង់គ្លេស​មាន​កីឡាករ​ពោរពេញ​ដោយ​ទេពកោសល្យ​ជា​ច្រើន”។

អត្ថបទ​៖ Ballack ប្រកាស​ចូល​និវត្តន៍​ហើយ!

អង់គ្លេស ពេល​ចាញ់ ឈីលី ០-២ ក្នុង​ទឹកដី​ខ្លួន​ឯង

Ballack វ័យ​៣៧​ឆ្នាំ​ ​ជា​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​និង​ចូល​លេង​ឱ្យ​អាល្លឺម៉ង់​បាន​​៩៨​ប្រកួត ​រក​គ្រាប់​បាល់​បាន​៤២​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើ។ ​កាល​នៅ​ប្រកប​ ​អតីត​កីឡាករ​ដែល​និយម​ពាក់​អាវ​លេខ​១៣​រូប​នេះ ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ខាង​បញ្ជូន​បាល់ ​ការ​ស៊ុត​ពី​ចម្ងាយ ​ការ​គ្រប់គ្រង​បាល់ និង​រ៉ាប់រង​តំបន់​បម្រើ​កណ្ដាល​បាន​ល្អ៕

តើ​ប្រិយមិត្ត​គិត​ដូច Ballack ឬ​ទេ?

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​&​រូបថត​៖​ metro