ហ្គេម​ដែល​មិត្តយុវវ័យ​កំពុង​ជក់​ចិត្ត​ដិត​អារម្មណ៍​លេង​លើ​Smartphone និង​Tablet ទាំង​Android និង​iOS Candy Crush Saga ថ្មីៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ​មាន​ចំនួន​ទាញយក (Download) សរុប​ពី​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​មាន​ចំនួន ៥០០លាន​ដង​ហើយ។

អាន៖ បើ​Update ទៅ​iOS 7.0.4 អាច​Jailbreak បាន​អត់?

ទិន្នន័យ​ដែល​បង្ហាញ​ចេញ​ខាង​លើ​នេះ ធ្វើ​ឡើង​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ដាក់​ចេញ​Candy Crush Saga កាល​ពី​ថ្ងៃ​ទី ១៤  វិច្ឆិកា ២០១២ កន្លង​ទៅ។ ប្រភព​ចេញ​ពី​ក្រុមហ៊ុន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ហ្គេម​កម្សាន្ត​របស់​គេ​ទទួល​បាន​ជោគជ័យ​មិន​មែន​មាន​អ្នក​ទាញយក លេង​លើ​Smartphone ឬ​Tablet​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តួលេខ​អ្នក​លេង​លើ​Facebook ក៏​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ជា​ប្រចាំ​ Candy Crush Saga​លើ​Facebookមាន​អ្នក​លេង​ជា​មធ្យម​មិន​តិច​ជាង ៤៦ លាន​នាក់​ទេ។

អាន៖ King of Fighters ‘៩៧​​អាច​លេង​លើiOS និង​Android ហើយ

លើ​Facebook (សម្រាប់​លេង​អនឡាញ) Candy Crush Saga មាន​៥០០Level និង​សម្រាប់​Smartphone មាន​តែ ៤៥៥Level ប៉ុណ្ណោះ។

ដំបូង​ឡើយ​Candy Crush Saga អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​King សម្រាប់​ដាក់​ឲ្យ​លេង​កម្សាន្ត​នៅ​តែ​លើ​Facebook ប៉ុណ្ណោះ (១២ មេសា ២០១២) ប៉ុន្តែ​នៅ​ថ្ងៃ​ទី ១៤ វិច្ឆិកា ឆ្នាំ​ដដែល Candy Crush Saga​ក៏​ត្រូវ​អភិវឌ្ឍ​បន្ថែម​សម្រាប់​លេង​Offline (Smartphone) ទាំង​លើ​iOS និង​Android។

ទន្ទឹម​នឹង​ប្រជាប្រិយភាព​កើន​ឡើង​មិន​ឈប់​សម្រាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​Candy Crush Saga នេះ​ដែរ អ្នក​វិភាគ​បាន​ព្យាករណ៍​ថា នៅ​តែ​សហរដ្ឋ​អាមេរិក​មួយ​គត់ (គិត​តែ​iOS) King ដែល​ជា​Developer របស់​Candy Crush អាច​រក​ចំណូល​បាន​ខ្ទង់​ជាង ៦០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ។

ប្រាប់​មើល៍​នរណា​ខ្លះ​ជក់​ជាមួយ​Candy Crush Saga ​ហា៎? បាន​Level ប៉ុន្មាន​ហើយ? ចូលចិត្ត​លេង​លើ​Facebook ឬ​តាម​ទូរសព្ទ?

ប្រភព៖ wikipediapcmag