តាមការបង្ហើបឲ្យដឹងពីអ្នកតំណាង Microsoft នៅកម្ពុជាបានឲ្យដឹងថា Microsoft កំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែរនៅលើ Microsoft Translator Hub។ គម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែររបស់ Microsoft បានកើតឡើង ស្របពេលដែល Google បានដាក់ឲ្យដំណើរការសេវាបកប្រែ Google Translate ជាភាសាខ្មែរនៅលើបណ្តាញអនឡាញ។
លោក Pily Wong បញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីគម្រោងដាក់ឲ្យមានប្រព័ន្ធបកប្រែភាសាខ្មែរនៅលើ Microsoft Translator Hub
លោក Pily Wong អគ្គនាយកនិងជាអ្នកតំណាងក្រុមហ៊ុន Microsoft នៅកម្ពុជាបានឲ្យដឹងនាឱកាសចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលថ្មីៗនេះថា ក្រុមហ៊ុន Microsoft ពិតជាកំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែរពិតមែន សម្រាប់ដាក់នៅលើ Microsoft Translator Hub ខណៈនៅពេលនេះក្រុមហ៊ុនកំពុងស្វែងរកការសហការនិងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ មួយចំនួន ដើម្បីធ្វើឲ្យគម្រោងនេះអាចដំណើរការ និងទទួលបានជោគជ័យ។
លោកបន្តថា Microsoft Translator Hub មានលក្ខណៈពិសេសដែលអាចបកប្រែបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដោយបច្ចុប្បន្នប្រព័ន្ធបកប្រែដោយស្វ័យប្រវត្តិ ដែលកំពុងដាក់ប្រើប្រាស់នៅក្នុង Microsoft Translator Hub មានជាង ១០០ ភាសាមកហើយ ហើយភាសាខ្មែរនឹងមានបញ្ចូលនៅក្នុងប្រព័ន្ធបកប្រែនេះបើសិន គម្រោងនេះដំណើរការបានជោគជ័យ។
យ៉ាងណា លោកមិនបានបញ្ជាក់លម្អិតថា គម្រោងនេះអាចដំណើរការ និងបញ្ចប់នៅពេលណានោះទេ។
បើសិនជាមានព័ត៌មានថ្មីៗលើគម្រោងនេះយើងខ្ញុំនឹង Update ជូនប្រិយមិត្តជាបន្តបន្ទាប់នៅលើកក្រោយ។
សូមបន្តអាន៖ Microsoft ចេញលក់ Surface ដោយមិនផ្តោតលើទីផ្សារប្រកួតប្រជែង។
សូមបន្តអាន៖ Google កំពុងតែមើលកម្ពុជាក្នុងផ្លូវមិនធម្មតា។
សូមបន្តអាន៖ ក្រៅពីមេរោគធ្វើឲ្យកុំព្យូទ័រយឺត គាំង នៅមានមូលហេតុជាច្រើនទៀត។
អត្ថបទ៖ ប៊ុណ្ណារ៉ា
0 comments:
Post a Comment