Breaking News
Loading...
Monday, November 18, 2013

នារី​ដែល​កើត​មក​ប្រដាប់​ភេទ​​គ្មាន​រន្ធ


នារី​អង់គ្លេសវ័យ​ជំទង់​​​ម្នាក់​បាន​តក់ស្លុត​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា​ប្រដាប់​ភេទ​របស់​នាង​មាន​លក្ខណៈ​ខុស​ពី​នារី​ដទៃ​។ ដើរ​ចេញ​ពី​បន្ទប់​ពិនិត្យ​និង​ពិគ្រោះ​ជំងឺ​ កញ្ញា​Jacqui Beck ​បាន​ឲ្យ​ដឹង​ថា​នាង​ស្ទើរ​តែ​មិន​ជឿ​សោះ​ថា​ប្រដាប់​ភេទ​របស់​នាង​គ្មាន​រន្ធ​ដូច​គេ​ឯ​ទៀត​។ នេះ​បាន​ន័យ​ថា​នាង​អត់​មាន​​ស្បូន​ និង​កស្បូន​ ហើយ​ប្រដាប់​ភេទ​របស់​នាង​ក៏​មិន​បើក​ដែរ​។
>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន ប៉ូលិស​រក​ឃើញ​គ្រឿងញៀន៣៥កញ្ចប់​ក្នុង​ប្រដាប់​ភេទ​នារី​ម្នាក់

f861gxfv

នារី​វ័យ​១៩​ឆ្នាំ​ខាង​លើ​បាន​ប្រាប់​ទៀត​ថា​ ដំបូង​នាង​គិត​ថា​គ្រូ​ពេទ្យ​ច្បាស់​ជា​ពិនិត្យ​ខុស​ចំពោះ​ករណី​របស់​នាង​ជា​មិន​ខាន​ ព្រោះ​ប្រដាប់​ភេទ​របស់​នាង​មាន​សភាព​ធម្មតា​សោះ​។ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ពន្យល់​ពី​គ្រូពេទ្យ​ជំនាញ​បាន​ឲ្យ​នាង​ដឹង​ច្បាស់​ថា​ នាង​បាន​កើត​ជំងឺ​ម្យ៉ាង​ដែល​ហៅ​ថា​ MRKH ​ដែល​បណ្ដាល​ឲ្យ​ប្រដាប់​ភេទ​របស់​នាង​មិន​បើក​ និង​គ្មាន​ស្បូន​បែប​នេះ​។​ ជំងឺ​នេះ​កើត​ចំពោះ​នារី​ម្នាក់​ក្នុង​ចំណោម​ ៥ពាន់​នាក់​នៅ​អង់គ្លេស​។
>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន ទម្លុះ​អាថ៌កំបាំង​ទាក់​ទង​នឹង​សុដន់​

gr44f14a

Jacqui Beck​ កាល​ពី​នៅ​តូច

តាម​ធម្មតា​ជំងឺ​នេះ​មិន​អាច​មើល​ដឹងភ្លាម​ៗ​​ឡើយ​ លុះ​ត្រា​តែ​អ្នក​កើត​ជំងឺ​នេះ​ព្យាយាម​រួម​ភេទ​លើក​ដំបូង​ ឬ​មិន​ឃើញ​មាន​រដូវ​តាំង​ពី​ពេល​ពេញ​វ័យ​។​ នេះ​បាន​ន័យ​ថា​មើល​ពី​ក្រៅ​គេ​អាច​យល់​ច្រឡំ​ថា​ប្រដាប់​ភេទ​របស់​នាង​មាន​សភាព​ធម្មតា​ ប៉ុន្តែ​ការពិត​វា​គ្មាន​រន្ធ​និង​មិន​អាច​បណ្ដាល​ឲ្យ​មាន​ឈាម​រដូវ ថែម​ទាំង​មិន​អាច​មាន​កូន​ទៀត​ផង​។
>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន បើ​មិន​បាន​រួម​ភេទ​ស្រលាញ់​គ្នា​មិន​បាន​យូរ?

5eeilevg

Beck​​ បាន​រៀប​រាប់​ទាំង​មិន​អស់​ចិត្ត​ថា​ ដូច្នេះ​ក្នុង​មួយ​ជីវិត​នាង ​នាង​នឹង​គ្មាន​ថ្ងៃ​ស្គាល់​រសជាតិ​មាន​កូន​ និង​មាន​រដូវ​ឡើយ​។ គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ នាង​ត្រូវ​តែ​ទទួល​ការ​វះ​កាត់​មុន​នឹង​អាច​រួម​ភេទ​បាន​ តែ​នាង​ប្រាប់​ថា​នាង​មិន​ទាន់​គិត​រឿង​រួម​ភេទ​ឡើយ​ព្រោះ​នាង​មិន​ទាន់​ស្រឡាញ់​បុរស​ណា​ម្នាក់​នៅ​ឡើយ​។

8c5rbw2d

 

ដោយ​ nob70
ប្រភព​៖ dailymail, huffingtonpost

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved