សាន សុម៉ាលី បញ្ចេញ Style ថ្មីសាក់ឈ្មោះលើកញ្ចឹងក
ថ្មីៗនេះតារាសម្ដែង សាន សុម៉ាលី បានបញ្ចេញ Style ថ្មីមួយនៅត្រង់កញ្ចឹងក តាមរយៈរូបសាក់សរសេរឈ្មោះថា ” Somaly ” ហើយកញ្ញាបានបង្ហោះរូបភាពស្នាមសាក់មួយនេះទៅលើ Profile Facebook របស់កញ្ញា។
រូបភាពដកស្រង់ចេញពី Facebook របស់កញ្ញា សាន សុម៉ាលី
តារាសម្ដែងរូបនេះបានបង្ហើបតាមរយៈ Comment ក្នុងរូបនោះថា ស្នាមសាក់មួយនេះ កញ្ញាទើបតែចាក់សាក់កាលពីពេលថ្មីៗនេះទេ ហើយដើម្បីបានស្នាមសាក់មួយនេះ កញ្ញាត្រូវចំណាយអស់ ៤០ ដុល្លារអាមេរិក។ អ្នកសិល្បៈជាច្រើនរូបតែងតែនិយាយថា ភាពដដែលៗជាសត្រូវនៃកែវភ្នែករបស់អ្នកគាំទ្រ ដូច្នេះនេះជា Style ថ្មីមួយរបស់តារាកញ្ញា សាន សុម៉ាលី។ ចាប់ពីថ្ងៃនេះទៅ គ្រាន់តែមើលពីក្រោយខ្នងក៏ដឹងថា គាត់មានឈ្មោះអីដែរ ព្រោះស្នាមរបស់គាត់បានបង្ហាញឈ្មោះរួចជាស្រេចហើយ។
រូបភាពដកស្រង់ចេញពី Profile Facebook របស់កញ្ញា សាន សុម៉ាលី
កាលពីពេលកន្លងទៅនេះ កញ្ញា ទឹម រដ្ឋា ក៏ធ្លាប់បានបង្ហាញស្នាមសាក់អក្សរនៅត្រង់កញ្ចឹងករដូចគ្នាដែរ ប៉ុន្តែស្នាមសាក់នោះមិនជាឈ្មោះឡើយ គឺជាអក្សរភាសាចិន “我爱你” មានន័យជាភាសាខ្មែរថា “អូន ស្រលាញ់បង” ចំណែកឯស្នាមសាក់របស់កញ្ញា សាន សុម៉ាលី គឺជាឈ្មោះពិតរបស់កញ្ញា៕
តើ nob70 ទាំងអស់គ្នាគិតថា ស្នាមសាក់របស់កញ្ញា សាន សុម៉ាលី ស្អាតដែរទេ?
ដោយ nob70
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment