Breaking News
Loading...
Friday, November 8, 2013

មកទស្សនា ល្បិចបន្លំយកលុយបែបថ្មីរបស់ចោរទាំងអស់គ្នា


វីដេអូខាងក្រោមនេះ ទទួលបានមកពីម្ចាស់ហាង អ៊ីនធឺណេតមួយកន្លែង បានផ្ញើរមកខ្មែរឡូតយើង ដោយគាត់ចង់ចែកចាយ នូវបទពិសោធន៍ ដល់ប្រិយមិត្តមិត្តទាំងអស់ឲ្យបានដឹង។

យោងតាមប្រភពព័ត៌មានពីម្ចាស់ហាង បានប្រាប់ឲ្យដឹងថា ចោរមានគ្នាពីរនាក់ ជិះម៉ូតូម៉ាក Step ពណ៌ក្រហម មិនចាំស្លាកលេខ។ ដំបូងវាបានចូលទៅទិញទឹកផ្លែឈើ បន្ទាប់មកវាក៏បានបំបែកម្ចាស់ហាងជាពីរ ដោយម្នាក់កំពុងតែអាប់លុយ ហើយម្នាក់ទៀតទៅយកទឹកផ្លែឈើឲ្យវា ម្ដងមួយកំប៉ុង ម្ដងមួយកំប៉ុង ចំនួន៣ដង ហើយវាឲ្យក្រដាស់ប្រាក់លេកទីមួយ ២០ដុល្លារ បន្ទាប់មកក្រដាស់ ១០ដុល្លារ។ ដោយម្ចាស់ហាងមានការច្រលំ ជាមួយនឹងក្រដាសប្រាក់របស់វា វាក៏ឆ្លៀតឱកាសបន្លំយកប្រាក់តែម្ដង។

ម្ចាស់ហាងក៏បានឲ្យលេងទូស័ព្ទ សំរាប់ទំនាក់ទំនងផងដែរ បើប្រិយមិត្តណាធ្លាប់បានជួបចោរនេះ ឬ ចង់ដឹងរឿងលំអិត អាចទាក់ទងទៅគាត់តាមរយៈ ០៩៧ ៧៣៣ ៦៩៦៩។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved