Breaking News
Loading...
Saturday, November 9, 2013

បុរសម្នាក់ត្រូវប៉ូលីសចាប់ខ្លួន ព្រោះតែដុត ប្រពន្ធខ្លួនឯង ដោយ អចេតនា (មានវីដេអូ)


បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីកាមេរ៉ាសុវត្ថិភាពថតបាន សកម្មភាពរបស់គាត់បង្កអោយ មានភ្លើងឆាបឆេះលើភរិយា ខ្លួនឯង។ ប៉ូលីសនៅតំបន់ Georgia បានអោយដឹងថា ពួកគេ បាន ចាប់ខ្លួនបុរសឈ្មោះ Austin Dawkins អាយុ៣៧ឆ្នាំ ក្រោយពីបានបង្កអោយមានភ្លើងឆាប ឆេះខ្លួនប្រាណប្រពន្ធ របស់គាត់នៅស្ថានីយប្រេងឥន្ទនៈក្នុងទីក្រុង Clarkesville រដ្ឋ Habersham។ តាមខ្សែវីដេអូបានបង្ហាញថា លោក Dawkins និងភរិយារបស់គាត់ឈ្មោះ Jessica Dawkins អាយុ៣០ឆ្នាំ បានឈរនិយាយគ្នាពេលរថយន្តរបស់គាត់កំពុងសាំង ចៃដន្យ លោក Dawkins បានកេះដែកកេះនៅជិតកន្លែងសាំងទើប បណ្តាលអោយឆាបឆេះអ្នកស្រី Dawkins តែម្តង។ អ្នកស្រី Dawkins បានរងរបួសរលោកពេញដៃ ជើង និងខ្នង ហើយ ត្រូវ បានបញ្ចូនទៅកាន់មន្ទីរពេទ្យ Grady ចំនែកឯលោក Dawkins វិញរងរបួសរលោកដៃ បន្តិចបន្តួច។ លោក Dawkins ត្រូវ បានចាប់ខ្លួន នឹងចោទប្រកាន់ពីបទមិនប្រយ័ត្នប្រយែងបង្ក អោយមានគ្រោះថ្នាក់ ដោយត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ និងពិន័យទឹកប្រាក់ $1,000។

Khmer-note

fire_wife

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved