Breaking News
Loading...
Friday, November 8, 2013

កម្មវិធីប្រកួតស្រីស្រស់ អាយុ ៣៥ឆ្នាំឡើង នៅប្រទេសជប៉ុន


នៅឯប្រទេសជប៉ុន បានប្រារព្ធនូវពិធីសម្ដែង យ៉ាងអធឹកអធមមួយ ដែលតម្រូវឲ្យស្រ្ដីមានអាយុ ៣៥ឡើង ស្លៀកពាក់ជាមេធ្មប់ដ៏ស្រស់ស្អាត។

កម្មវិធីនេះមានឈ្មោះថា ការប្រកួតសម្រស់មេធ្មប់អន្តរជាតិ (The National Beautiful Withes Contest) ដែលជ្រើសរើសតែ ស្ដ្រីមានវ័យ ៣៥ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ អ្នកស្រី Mayumi Nishimura អាយុ ៣៩ឆ្នាំ ដែលជាមេផ្ទះមួយរូប មកពីតំបន់ Aichi Prefecture ប្រទេសជប៉ុន បានចូលរួមក្នុងកម្មវិធីនេះ និងជាប់ចំណាត់ថ្នាក់លេខ១។

កម្មវិធីប្រកួតសម្រស់មេធ្មប់នេះ មានតាំងពីឆ្នាំ ២០០៩មកម្ល៉េះ ចំពោះស្ដ្រីមេផ្ទះណាដែលបានជាប់លេខមួយ គេនឹងយកទៅចុះផ្សាយក្នុងទស្សនាវដ្ដី Bistuo របស់ជប៉ុនថែមទៀតផង។ កម្មវិធីនេះ គេប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យ Halloween។ អ្នកស្រី Nishimura ត្រូវបានគណកម្មការ ឲ្យពិន្ទុទៅលើសម្រស់ និងរូបរាងដ៏ស្រស់ស្អាតរបស់គាត់ ហើយអាថកំបាំង រក្សារាងរបស់គាត់នោះ គឺគាត់ទស្សនា ឌីវីឌី សំដែងរបស់ K-pop របស់ Girl’s Generation ដោយគាត់តែងតែរាំតាមពួកគេ ពីរដងក្នុងមួយសប្ដាហ៍ លើសពីនេះគឺការតមអាហារ ដោយមិនបរិភោគក្ដាម ជាពិសេសញ៉ាំអាហារ ពេលយប់ជ្រៅតែម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបរាងរបស់ពួកគាត់?


កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved