Breaking News
Loading...
Friday, November 8, 2013

វិធី៦យ៉ាងក្នុងការថតរូបអោយបានស្អាត


ជឿជាក់ថាប្រិយមិត្តទាំងអស់ ប្រាកដជាមាន ស្ទាយរៀងៗខ្លួន ក្នុងការថតរូប ជាក់ជាមិនខាន មិនថាស្ទាយណានោះទេ វាតែងតែ ជាចំនុចពិសេស នឹងការពេញចិត្តរៀងៗខ្លួនរបស់ប្រិយមិត្ត។ ដោយឡែក សំរាប់ថ្ងៃនេះវិញ ខ្មែរឡូតនឹងនាំជូន ប្រិយមិត្តនូវស្ទាយប្លែកៗ និង ថ្មីៗវិញម្តង។

១ មិនថាអ្នកកំពុងប្រើកាមេរ៉ា រឺ ទូរស័ព្ទដៃនោះទេ អ្នកប្រាកដជាមិនចង់អោយ រូប ថត របស់អ្នកជាប់ ទេសភាពរញ៉េរញ៉ៃពេកទេ ដើម្បីជាជំនួយ យើងអាចថតចាប់ពីស្មារបស់យើងឡើងទៅលើ នោះការថតរូបរបស់អ្នក ច្បាស់ជាស្អាត និងច្បាស់ថែមទៀតផង។

២ ធ្វើការបែងចែករូបភាព ដោយយើងបែងចែកប្លង់ ដែលយើងត្រូវថតជាបីភាគ ហើយយើងគឺត្រូវនៅចំនុចកណ្តាលនៃប្លង់នោះ ដើម្បីអោយ ពេលដែលយើងថតរូប គឺយើងអាចចាប់បានទេសភាព ដ៏ស្រស់ស្អាតនៅជុំវិញខ្លួនយើងបាន ។ ហើយនេះក៏ជាអាថ៏កំបាំង ក្នុងការថតរួប របស់អ្នកជំនាញផងដែរ។

៣ ត្រូវចាប់យកអោយបាន នៅចំនុចដែលយើងឈរនោះ ឧទាហរណ៏ដូចជា បើសិនជាយើងឈរនៅសមុទ្រ យើងត្រូវថតអោយជាប់ទឹក បើសិនជាយើងឈរនៅកន្លែងណា ដែលយើងទៅដើរលេង ត្រូវថតអោយជាប់ទេសភាពកន្លែងដែលយើងទៅកំសាន្តនោះ ហើយត្រូវចាំថា យករូបមន្តដូចខាងលើដែរ គឺបីភាគ។

៤ ពេលខ្លះ យើងគួរតែធ្វើស្ទាយអ្វីៗដែលប្លែកគឺ ការថតរូបជាមួយនឹងស្ទាយផ្អៀងក្បាល រឺយើងអាចហៅបានថាងាកក្បាលបន្តិច ដើម្បីបញ្ចេញរាងដ៏ស្រស់ស្អាតរបស់យើង ព្រោះថាយើងមិនអាចឈរធ្មឹងជាមួយនឹងស្ទាយដដែលៗបាននោះទេ។

៥ ចំពោះ រូបថតពេលខ្លះ យើងមិនចាំបាច់ថត យកតែមុខរបស់យើងពេកនោះទេ យើងអាចយកតែរូបភាព រួមផ្សំនឹងទេសភាពក៏បាន ដើម្បីជាស្ទាយប្លែកក្នុងការទាក់ទាញ ចំណាប់អារម្មណ៏ អ្នកដែលបានមើល រូបថតដ៏ស្រស់ស្អាតរបស់អ្នកផងដែរ។

៦ ចំនុចចុងក្រោយនោះ យើងត្រូវយល់ពីបញ្ហាពន្លឺ អោយបានគ្រប់គ្រាន់ ហើយគួរជៀសវាង ការថតរូប នៅម៉ោង១១ដល់ម៉ោង១ ថ្ងៃត្រង់ ព្រោះថាម៉ោងនេះ ជាម៉ោងដែលពន្លឺចាំងខ្លាំងពេក ធ្វើអោយមានចំណាំងផ្លាតខ្លាំង បណ្តាលអោយមើលរូបមិនសូវច្បាស់ យើងគួរតែ ថតរួបនៅពេលព្រឹកព្រលឹមវិញ រឺ នៅពេលព្រះអាទិត្យរះ ព្រោះថា ពេលនោះមានពន្លឺក្រហមស្រទម ធ្វើអោយបរិយាកាសនៅជុំវិញ មានលក្ខណៈពិសេសណាស់។

តើប្រិយមិត្តមានមតិយ៉ាងណាដែរ ចំពោះទាំង៦ ខាងលើនេះ ?

ដោយ Alice


ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved