មន្ត្រី​ប៉ូលិស​រដ្ឋ Connecticut សហរដ្ឋអាមេរិក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​រក​ឃើញ​ កញ្ចក់​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​ត្រូវ​ស្រមោល​ខ្មោច​វាយ​​កម្ទេច​​។

សូមចុចអាន៖ បើ​​​​ខ្មោច​​ជិះ​ម៉ូតូ​​ដេញ​លង​មនុស្ស​តាម​ផ្លូវ​ចឹង​​លស់​ព្រលឹង​ស្លាប់​មិន​ខាន​​ទេ​

មន្ត្រី​ប៉ូលិស ​​Hartford លោក​អនុសេនីយ៍​ទោ​ Brian Foley បាន​និយាយ​ទៅកាន់​សារព័ត៌មាន​ NBC ថា ​នៅ​ពេល​ថ្មីៗ​កន្លងទៅ​នេះ​​​ មាន​កញ្ចក់​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​​​​​បាន​បែក​ធ្លាក់​មក​ដី ដោយ​សង្ស័យ​ថា មាន​ជន​​ខិលខូច​ណា​ម្នាក់​ជា​អ្នក​បង្ក​ឡើង​។ ក៏ប៉ុន្តែ​បន្ទាប់​ពី​​ភ្នាក់ងារ​ប៉ូលិស​របស់​លោក បាន​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​ចោល​នៅ​បរិវេណ​ចំណត​រថយន្ត​​ខាងលើ​ ស្រាប់​តែ​កាមេរ៉ា​នេះ​ ចាប់​បាន​ស្រមោល​ម្យ៉ាង ដែល​លោក​សង្ស័យ​ថា ជា​ស្រមោល​​ខ្មោច​វាយ​កម្ទេច​កញ្ចក់​រថយន្ត​ប៉ូលិស​ដែល​ចត​ចោល​នោះ។

កញ្ចក់​រថយន្ត​បាន ធ្លាក់​ខ្ទាត​​ឆ្ងាយ​ចេញ​ពី​រថយន្ត បន្ទាប់​ពី​ស្រមោល​អាថ៌កំបាំង​នោះ​ហោះ​កាត់ ធ្វើ​ឲ្យ​រូប​លោក​និង​បុគ្គលិក​ផ្សេង​ទៀត​​ស្រឡាំងកាំង ខណៈ​ដែល​កន្លងមក​ទីស្នាក់ការ​ប៉ូលិស​នេះ​ត្រូវ​បាន​គេ​រាយការណ៍​​ថា ធ្លាប់​មាន​ខ្មោច​លង​ស្រស់ៗ​នោះ។​

សូមចុចអាន៖ ខ្មោច​​បរទេស​​និង​​ខ្មែរ​​មួយ​​ណា​​សាហាវ​​និង​​រន្ធត់​​ជាង?

ក៏ប៉ុន្តែ​​អ្នកឯកទេស​ផ្នែក​ឧតុនិយម​ បាន​បកស្រាយ​តាម​បែប​វិទ្យាសាស្ត្រ​ថា ករណី​ខាងលើ​នេះ​កើត​ឡើង​ដោយសារ​តែ​​បាតុភូត​ខ្យល់កួច​​ប៉ុណ្ណោះ។ វា​មិនមែន​ជា​ស្រមោល​ខ្មោច​នោះ​ឡើយ​។ លោក​បាន​ពន្យល់​ថា ខ្យល់កួច​ដែល​កើតឡើង​ពី​ខ្យល់​ស្ងួត និង​អាកាសធាតុ​ក្ដៅ​​បាន​បក់​​កម្ទេច​មួយ​ឡើង​មក​លើ​ប៉ះ​នឹង​កញ្ចក់​រថយន្ត ធ្វើ​ឲ្យ​បែក​ធ្លាក់​មក​ដី​។

ទោះបី​ជា​បែប​នេះ​ក្តី ​មន្ត្រី​ប៉ូលិស​​​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ដោយ​ចាត់​ទុក​ថា វា​​ហាក់​នៅ​តែ​​ជា​ស្រមោល​ខ្មោច​ដដែល ត្បិត​អី​​រថយន្ត​ផ្សេង​ទៀត​​ដែល​ចត​ក្បែរ​នោះ​មិន​ទទួល​រង​ខូចខាត ធ្វើ​ឲ្យ​​វា​ស្ថិត​នៅ​តែ​ជា​អាថ៌កំបាំង​ដដែល៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

ប្រែសម្រួល៖ Narin
ប្រភព និង​រូបភាព៖ yahoo