ពាន​រង្វា់​ BIDC CUP 2013 ក្រុម​ U23កម្ពុជា ចាញ់ U23 ថៃ​ ២-១​ ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​

ការ​រប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​វាង​ក្រុម U23 កម្ពុជា និងU23 ថៃ​​នៅ​​តង់​ទី​១ ​ត្រឹម ០-០។ នាទី​​៥៧​ ​ភួង សុខសាន់ណា​​ ចេញ​ ជំនួស​ដោយ​ សុខ​​ ផេង។ ​រហូត​ដល់​នាទី​ទី​ ៧៧​ ថៃ​បាន​បើក​ការ​នាំ​មុខ​​កម្ពុជា​ ១-០។ នា​ទី​ទី​ ៨១​ សុះ​ ស៊ហាណា ស៊ុត​បុក​​​បង្គោល​ទី។ ​​​នាទី​ទី​ ៨៦​ ​រស់ សំអឿន ​ស៊ុត​តាម​ស្មើ ១-១។ ចុង​ម៉ោង​ ថៃ​បុក​កម្ពុជា​​ខ្លាំង ប៉ុន្តែ​ ៩០ នាទី​​ គឺ​ស្មើ ១-១ និង ​ឈាន​ដល់​ការ​ថែម​ម៉ោង​ ១៥​ នាទី​ទី​២​ដង។

បន្ថែម​ម៉ោង ១៥​ នាទី​​​លើក​ទី​១ ​​នៅ​ស្មើ ១-១។ ចូល​ដល់​​​នា​ទី​ទី​​​១១២​ ​​​ថៃ​ ស៊ុត​នាំ​មុខ​ ​កម្ពុជា​ ២-១​ ជា​ថ្មី។ ​កម្ពុជា​ខំ​វាយ​បក​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន។ ​ចប់​ការ​ប្រកួត​ U23 ថៃ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

បើ​ក្រុម​កម្ពុជា​អាច​​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្រុម​កម្ពុជា​នឹង​ទទួល​បាន​រង្វាន់​រហូត​ដល់​៤​ម៉ឺន​ដុល្លារ​អាមេរិក ប្រសិន​បើ​ឈ្នះ​ជើង​ឯក​នេះ៕


អត្ថបទ៖ ជាន ចាន់រ៉ា