ស្រប​ពេល​​ក្រុម Southampton ​កំពុង​ឡើង​ជើង​នៅ​ Premier League រដូវ​កាល​នេះ​ដោយ​កំពុង​ឈរ​លេខ​៣​​ក្រោយ​លេង​បាន​១១​ប្រកួត កីឡាករ​៣​នាក់​របស់​ក្រុម​នេះ​​ជាប់​ក្នុង​បញ្ជី​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ទាំង​២៦​នាក់​របស់​លោក​ Roy Hodgson ដែល​ត្រូវ​ប្រកួត​មិត្តភាព​ទល់​នឹង ឈីលី និង អាល្លឺម៉ង់ នា​ថ្ងៃ​ទី​១៥ និង ១៩ វិច្ឆិកា​នេះ​នៅ​កីឡដ្ឋាន​ Wembley។

អត្ថបទ​៖ Arsenal បន្ត​កាន់​កាប់​លេខ​១ Suarez ហ៊ែត​ទ្រីក​ឱ្យ Liverpool ខណៈ Southampton ហក់​ឡើង​លេខ​៣

កីឡាករ​ទាំង​៣​នាក់​នោះ​រួម​មាន ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​ Adam Lallana ដែល​មិន​ធ្លាប់​ចូល​លេង​ឱ្យ​អង់គ្លេស​ម្ដង​ណា​ឡើយ ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ Jay Rodriguez ដែល​ទើប​ទទួល​ការ​កោះហៅ​ជា​លើក​ទី១ និង​ខ្សែ​ប្រយុទ្ធ​​វ័យ​៣១​ឆ្នាំ Rickie Lambert។

៣​នាក់​មុខ​ជាប់​ឈុត​ធំ ​រីឯ​២​នាក់​ក្រោយ​ជាប់​ U21 អង់គ្លេស

ការ​​មាន​ឈ្មោះ​របស់ Lallana និង Rodriguez នេះ​កើត​ឡើង​បន្ទាប់​ពី​ខ្សែ​បម្រើ​ Michael Carrick និង​ខ្សែ​ប្រយុទ្ធ Danny Welbeck របស់​ក្រុម​បិសាច​ក្រហម Manchester United ដក​ខ្លួន​ដោយសារ​បញ្ហា​របួស។

អត្ថបទ​៖ Gerrard​ ​ទាត់​ចោល​ការ​រិះគន់​ថា​កីឡាករ​អង់គ្លេស​អត់​ខ្វល់​ពី​​ក្រុម​ជម្រើស​ជាតិ​

លោក Hodgson បាន​សម្រេច​ចិត្ត​ប្រមូលផ្ដុំ​កីឡាករ​ទាំង​អស់​​នៅ​សណ្ឋាគារ​ The Grove ​ក្នុង​តំបន់​ Watford និង​ហ្វឹកហាត់​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម Arsenal ជំនួស​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​ St George’s Park ដែល​កំពុង​រង​ការ​គំរាម​កំហែង​ពី​មេរោគ​មួយ​ប្រភេទ។

គួរ​ឱ្យ​ដឹង​ថា សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​រវាង អង់គ្លេស និង ឈីលី នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​ដាក់​លក់​ក្នុង​តម្លៃ​ ២៥​ផោន (៤០​ដុល្លារ),៣០​ផោន (៤៧,៧​ដុល្លារ),៣៥​ផោន (៥៥,៦​ដុល្លារ) និង​៤០​ផោន (៦៣,៥​ដុល្លារ)។ ចំពោះ​ក្រុម​គ្រួសារ​ដែល​យក​កូន​មក​ជាមួយ សំបុត្រ​សម្រាប់​កូន​ម្នាក់​តម្លៃ​២០​ផោន (៣១,៨​ដុល្លារ) តែ​បើ​កូន​នោះ​អាយុ​ក្រោម​១៦​ឆ្នាំ​បង់​តែ​១០​ផោន (១៦​ដុល្លារ​ប៉ុណ្ណោះ)។

អត្ថបទ​៖ យល់​ស្រប​ឬ​អត់​ដែល​ Rickie Lambert ​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​?​

​រីឯ​តម្លៃ​សំបុត្រ​ពេល​ជួប​អាល្លឺម៉ង់​នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ​ថ្លៃ​ជាង​បន្តិច គឺ​ ៣៥​ផោន, ៤៥​ផោន (៧១,៥​ដុល្លារ), ៥៥ផោន (៨៧,៤​ដុល្លារ) ​និង​៦៥​ផោន (១០៣,៣​ដុល្លារ)។ ​ចំពោះ​ក្រុម​គ្រួសារ​ដែល​យក​កូន​មក​ជាមួយ សំបុត្រ​សម្រាប់​កូន​ម្នាក់​តម្លៃ​២០​ផោន (៣១,៨​ដុល្លារ) ដដែល​និង​១០​​ផោន​ចំពោះ​​កូន​អាយុ​ក្រោម​១៦​ឆ្នាំ។

នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៦​នាក់

តួនាទី​ ឈ្មោះ​កីឡាករ​ អាយុ​ ធ្លាប់​ចូល​លេង មក​ពី​ក្លិប​
អ្នកចាំទី​ Joe Hart ២៦​ឆ្នាំ​ ៣៧​ដង Man City
អ្នកចាំទី​ John Ruddy ២៧​ឆ្នាំ​ ១​ដង Norwich City
អ្នកចាំទី​ Fraser Forster ២៥​ឆ្នាំ​ ០​ដង​ Celtic
ខ្សែ​ការពារ​ Ashley Cole ៣២​ឆ្នាំ​ ១០៥​ដង Chelsea
ខ្សែ​ការពារ​ Glen Johnson ២៩​ឆ្នាំ​ ៤៨​ដង (១​គ្រាប់) Liverpool
ខ្សែ​ការពារ Phil Jagielka ៣១​ឆ្នាំ​ ២៣​ដង (១គ្រាប់) Everton
ខ្សែ​ការពារ​ Leighton Baines ២៨​ឆ្នាំ​ ២១​ដង (១​គ្រាប់) Everton
ខ្សែ​ការពារ​ Gary Cahill ២៧​ឆ្នាំ​ ២១​ដង (២​គ្រាប់) Chelsea
ខ្សែ​ការពារ​ Kyle Walker ២៣​ឆ្នាំ​ ៩​ដង​ Spurs
ខ្សែ​ការពារ​ Phil Jones ២១​ឆ្នាំ​ ៨​ដង Man Utd
ខ្សែ​ការពារ​ Chris Smalling ២៣​ឆ្នាំ​ ៧​ដង Man Utd
ខ្សែ​ការពារ​ Kieran Gibbs ២៤​ឆ្នាំ​ ២​ដង Arsenal
ខ្សែ​បម្រើ​ Steven Gerrard (C) ៣៣​ឆ្នាំ​ ១០៧​ដង (២១​គ្រាប់) Liverpool
ខ្សែ​បម្រើ​ Frank Lampard ៣៥​ឆ្នាំ​ ១០២​ដង (២៩​គ្រាប់) Chelsea
ខ្សែ​បម្រើ​ James Milner ២៧​ឆ្នាំ​ ៤៣​ដង (១​គ្រាប់) Man City
ខ្សែ​បម្រើ​ Jack Wilshere ២១​ឆ្នាំ​ ១២​ដង Arsenal
ខ្សែ​បម្រើ​ Tom Cleverley ២៤​ឆ្នាំ​ ១១​ដង Man Utd
ខ្សែ​បម្រើ​ Jordan Henderson ២៣​ឆ្នាំ​ ៥​ដង Liverpool
ខ្សែ​បម្រើ​ Andros Townsend ២២​ឆ្នាំ​ ២​ដង (១​គ្រាប់) Spurs
ខ្សែ​បម្រើ​ Ross Barkley ១៩​ឆ្នាំ​ ១​ដង​ Everton
ខ្សែ​បម្រើ​ Adam Lallana ២៥​ឆ្នាំ​ ០​ដង Southampton
ខ្សែ​ប្រយុទ្ធ​ Wayne Rooney ២៨​ឆ្នាំ​ ៨៦​ដង (៣៨​គ្រាប់) Man Utd
ខ្សែ​ប្រយុទ្ធ​ Jermain Defoe ៣១​ឆ្នាំ​ ៥៤​ដង (១៩​គ្រាប់) Spurs
ខ្សែ​ប្រយុទ្ធ​ Daniel Sturridge ២៤​ឆ្នាំ​ ៨​ដង (២​គ្រាប់) Liverpool
ខ្សែ​ប្រយុទ្ធ​ Rickie Lambert ៣១​ឆ្នាំ​ ៣​ដង (២​គ្រាប់) Southampton
ខ្សែ​ប្រយុទ្ធ​ Jay Rodriguez ២៤​ឆ្នាំ​ ០​ដង​ Southampton