លោក Roberto Di Matteo នៅតែទទួលបានថ្លៃឈ្នួលប្រចាំសប្ដាហ៍១៣០.០០០ផោន ឬ២០៦.៥៦៦ដុល្លារអាមេរិកពីក្លិបតោខៀវ Chelsea ដដែល ទោះបីជាក្លិបនេះបណ្ដេញលោកចេញពីតំណែងមួយឆ្នាំទៅហើយក្ដី។
អត្ថបទ៖ Di Matteo ឈ្នះពានគ្រូបង្វឹកល្អប្រចាំឆ្នាំនៅស្វីស
ក្រោយត្រូវក្លិបតោខៀវបញ្ឈប់ការងារមុនកំណត់កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១២នោះ បុរសជនជាតិអ៊ីតាលីវ័យ៤៣ឆ្នាំរូបនេះមិនបានរកឃើញដំណោះស្រាយជាសំណងជំងឺចិត្តសមស្របមួយជាមួយម្ចាស់ក្លិបសញ្ជាតិរុស្ស៊ី Roman Abramovich ឡើយ។ ដូច្នេះ អតីតអ្នកចាត់ការដែលនាំ Chelsea លើកពាន Champions League រដូវកាល២០១១-១២នៅទឹកដីក្រុម Bayern Munich នៅតែបើកថ្លៃឈ្នួលប្រចាំសប្ដាហ៍ដដែល។
អត្ថបទ៖ កីឡាករណាខ្លះកាក់កបក្នុងការរកគ្រាប់បាល់បញ្ចូលទីរដូវកាលថ្មីនេះ?
សរុបមកទល់ពេលនេះ អតីតអ្នកចាត់ការក្រុម Milton Keynes Donsនិង West Bromwich Albion ម្នាក់នេះទទួលបៀវត្សពីក្រុមជើងឯកលីកកំពូលអង់គ្លេស៤សម័យប្រមាណ១១លានដុល្លារទៅហើយ ហើយការបើកប្រាក់ឈ្នួលប្រចាំសប្ដាហ៍នេះនឹងបន្តរហូតដល់ខែមិថុនាឆ្នាំ២០១៤ឯណោះ។
អត្ថបទ៖ Petr Cech គាំទ្រគំនិតឱ្យ Mourinho វិលវិញ
មកទល់ពេលនេះ លោក Di Matteo នៅមិនទាន់ទៅដឹកនាំក្លិបថ្មីណាមួយនៅឡើយទេ ខណៈក្លិបមួយចំនួនចង់បានរូបលោកទៅដឹកនាំ ដូចជា Fulham ជាដើមដែលកំពុងត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Premier League៕
0 comments:
Post a Comment