Breaking News
Loading...
Thursday, November 14, 2013

ស្រ្តី​និង​បុរស​ចូលចិត្ត​សម្រេច​កាម​ដោយ​ខ្លួនឯង​ដូច​គ្នា..?


ជាការពិត ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​វា​មិនមែនជារឿងអាក្រក់​នោះ​ទេ នេះ​បើ​តាម​ការ​ផ្តល់ដំបូន្មាន​របស់​អ្នក​ជំនាញ​ខាង​ភេទ តែ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​នេះ​ត្រូវ​ស្ថិត​ក្រោម​លក្ខខ័ណ្ឌ​មួយ​។

អត្ថបទ​មួយ​បានចុះ​ផ្សាយ​អំពីស្ថិតិថា បុរស​និង​ស្រ្តី​ស្ទើ​តែគ្រប់​គ្នា សុទ្ធតែ​ធ្លាប់​បាន​សម្រេច​កា​ម​ដោយ​ខ្លួនឯង។ អត្ថបទ​នោះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​សុខភាព​ មានចំណងជើង​ថា «ប្រុស​៩៥​ភាគរយ​និង​ស្រី​៨៩​ភាគរយ​ធ្លាប់​សម្រេច​កាម​ដោយ​ខ្លួនឯង» ដែល​គេហទំព័រយើងខ្ញុំ​សូម​ធ្វើ​ការ​ដក​ស្រង់​​​ចុះ​ផ្សាយ​ដូចខាងក្រោម៖

ការសម្រេច​កាម​ដោយ​ខ្លួនឯង​( Masturbation )​ត្រូវបាន​គេ​សិក្សា​ស្រាវជ្រាវ​ហើយ​រកឃើញថា​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ ធ្លាប់​សម្រេច​កាម​ដោយ​
​ខ្លួនឯង (Masturbation) នៅក្នុង​ពេល​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ​។​

​វា​គឺជា​ការ​ភ្ញោចខ្លួន​ឯង​ទៅ​លើ​ប្រដាប់​ភេទ​ដើម្បី​សម្រេចបាន​នូវ អា​រម្មរ​ណ៏​ផ្លូវភេទ និង សេចក្តី​រីករាយ​ដល់​ចំណុចកំពូល ។ វា​ត្រូវ​បាន​គេ​ធ្វើ​ជា​ទូទៅ​ដោយ ការ​ប៉ះ អង្អែល ឬ ម៉ាស្សា លើ​លិង្គ ឬ ឃ្លី​តូ​រី​ស​របស់​ស្ត្រី រហូត​ទាល់តែ​បាន​សម្រេច​ដល់​ចំនុច កំពូល ។

Masturbation នេះ​គឺ​ជា​ទង្វើ ផ្លូវភេទ​ដំបូង​បំផុត​ដែល​បុរស និង​ស្រី្ត ធ្លាប់​មាន​បទពិសោធ​ធ្វើ​វា​។​

​តើ​ហេតុអ្វី​បាន​ជា​សម្រេច​កាម​ដោយ​ខ្លួនឯង​( Masturbate) ?
​ដើម្បី​ឱ្យ​មាន​អារម្មណ៍ល្អ​លើសពីនេះទៅទៀត masturbation​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​នៃ​ការ ជួយ​បន្ថយ​ភាព​តានតឹង​ខាង​ផ្លូវភេទ​ដែល​អាច​កើតឡើង​អាស្រ័យ​លើ​ពេលវេលា ជាពិសេស សម្រាប់​មនុស្ស​គ្មាន​ដៃគូ ឬ អ្នក​ដែល​មាន​ដៃគូ មិន​សមស្រប​សម្រាប់​ការ​រួមភេទ​។ Masturbation​ក៏​ជា​ជម្រើស​ផ្លូវភេទ​ដែលមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ដែល​ មាន​បំណង ដើម្បី​ចៀសវាង​ការ មាន​ផ្ទៃពោះ និង​ការ​មាន​គ្រោះថ្នាក់​នៃ​ជំងឺ កាមរោគ​ផងដែរ ។ វា​ក៏ មាន​ភាពចាំបាច់ នៅពេលដែល មាន​បុរស​ម្នាក់​ត្រូវការ​ដើម្បី​ផ្ដល់ឱ្យ​នូវ គំរូ​នៃ​ទឹកកាម សំរាប់ ការពិនិត្យ​រក​ភាព​អារ ឬ​សម្រាប់​ការបរិច្ចាគ​មេ​ជីវិត​ឈ្មោល​។

ការសម្រេច​កាម​ដោយ​ខ្លួនឯង​(Masturbation) គឺជា​រឿង​ធម្មតា ?
ខណៈពេល​ដែល​វា​ត្រូវ​បាន​គេ ចាត់ទុកថា​ជា​រឿង​មិនល្អ និង​ជា​សញ្ញា​នៃ​បញ្ហា​ផ្លូវចិត្ត​មួយ ឥឡូវនេះ Masturbation ត្រូវបាន​គេ ចាត់ទុកថា​ជា​រឿង​ធម្មតា ជា​សកម្មភាព​ផ្លូវភេទ ដែល​ធ្វើអោយ មាន​សុខភាព​ល្អ  ដែល​ធ្វើអោយ​រីករាយ  អាច​ទទួលយកបាន និង​មាន សុវត្ថិភាព​។ វា​គឺជា វិធី​ដ៏​ល្អ​ដើម្បី​យក​បទពិសោធ​ក្នុង​សេចក្តី​រីករាយ​ផ្លូវភេទ​និង​អាចធ្វើ បាន​ពេញ​មួយជីវិត​។​Masturbation ត្រូវបាន​គេ ចាត់ទុកថា ជា​បញ្ហា​មួយ​តែប៉ុណ្ណោះ នៅពេល ដែល វា ឃាត់ ឃាំង​នូវ​សកម្មភាព​ផ្លូវភេទ​ជាមួយ​ដៃគូ  ឬ​ត្រូវ​បាន​ធ្វើ ក្នុង​ទីសាធារណៈ ឬក៏ បណ្តាល​ឱ្យ មាន​ភាព​ធុញថប់​យ៉ាង​សំខាន់​ក្នុង​បុគ្គល​ម្នាក់​នោះ​។ វា​អាច បណ្តាល​ឱ្យ ធុញ​ថប់ បើ​វា ត្រូវ​ចាំបាច់​ធ្វើ​ដោយ​មិន​អាច​ខាន​បាន និង​រំខាន់​ដល់​ជីវិត និង​សកម្មភាព​ប្រចាំថ្ងៃ​។​

Masturbation មាន​គ្រោះថ្នាក់​ដែរឬទេ ?
ជាទូទៅ​សហគមន៍​វេជ្ជសាស្ត្រ​បាន​ចាត់ទុក masturbation ទៅ ជា​រឿង​ធម្មតា និង គ្មាន​ការ បង្ក​គ្រោះថ្នាក់​ផ្លូវភេទ សម្រាប់​ទាំង​បុរស​និង ស្ត្រី​។ វា​មិន​បង្ក​ឱ្យ​មាន​ការរងរ​បួស​ណាមួយ ដល់​រាងកាយ​ឬ មាន​គ្រោះថ្នាក់​ដល់​រាងកាយ និង​អាច​ត្រូវបាន​អនុវត្ត​នៅ​ពេញ​មួយជីវិត របស់​មនុស្ស​ម្នាក់ៗ ដូចជា​ផ្នែក​មួយ​នៃ​ឥរិយាបទ​ផ្លូវភេទ​ធម្មតា ។ វប្បធម៌ និង​សាសនា មួយចំនួន ប្រឆាំងនឹង​masturbation ឬ​ថា​វា​ជា​បាបកម្ម​មួយចំនួន​ផង​ដែរ​។ នេះ​អាច នាំអោយ​មាន​កំហុស ឬ​ការអៀនខ្មាស់ អំពី ឥរិយាបទ នេះ​៕
   

7059masturbate.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved