កីឡាកររះថ្មីកំពុងល្បីរបស់ប្រេស៊ីល Neymar បានពើបប្រទះនឹងអតីតតារាបាល់ទាត់ល្បីដល់កំពូល David Beckham នៅទីក្រុង Miami សហរដ្ឋអាមេរិក មុនជំនួបមិត្តភាពរវាងប្រេស៊ីល និងហុងឌុយរ៉ាស់ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ក្រោយពេលបានជួបវីរបុរសបាល់ទាត់របស់អង់គ្លេស, Neymar មិនបានឲ្យឱកាសនោះកន្លងផុតទៅដោយអត់ប្រយោជន៍នោះទេ ពោលគឺកីឡាករក្លិបអ្នកមានបុណ្យ Barcelona រូបនេះ បានថតរូបបង្ហោះក្នុង Instagram របស់ខ្លួនរហូតល្បីដល់អ្នកសារព័ត៌មានថែមទៀតផង។
ក្រៅពីកីឡាករវ័យ២១ឆ្នាំរូបនេះ មិត្តរួមក្រុមប្រេស៊ីលដែលជាខ្សែការពាររបស់ក្លិប Chelsea, David Luiz ក៏បានចូលថតជាមួយគ្នាដែរ។ រូបថត៣នាក់នោះ ក៏ត្រូវបាន Luiz បង្ហោះក្នុង Instagram ដូច Neymar ដែរ។
ក្រៅពីថតជាមួយ Beckham និង Luiz, បេក្ខភាពដណ្ដើមពាន Ballon d’or រូបនេះ ក៏ថតរូបខ្លួនឯងក្នុងសណ្ឋាគារនោះដែរ
អត្ថបទទាក់ទង៖ Messi និង Neymar បង្អួតមុខកូនដាក់គ្នា
0 comments:
Post a Comment