នៅពេលគណនី Facebook របស់យើងមានលក្ខណៈខុសប្រក្រតី ដែលមានដូចជាការបង្ហោះ status ឬ រូបភាព ទាំងដែលអ្នកជាម្ចាស់គណនីមិនបានធ្វើផងនោះ ឬនៅមានរឿងចម្លែកផ្សេងទៀតដូចជា ព័ត៌មានផ្ទាល់ខ្លួនត្រូវបានកែប្រែ នោះអ្នកប្រាកដជាសុំជំនួយពីក្រុមផ្នែកសុវត្ថិភាពរបស់ Facebook ឬធ្វើការផ្លាស់ប្ដូរលេខសំងាត់គណនីនោះជាក់ជាមិនខាន។
គន្លឹះ៖ គន្លឹះដាក់ Icon Dislike ក្នុង Facebook!
ការលួចប្រើគណនី FB ខ្លះក្នុងគោលបំណងចង់ដឹងពី សកម្មភាពប្រចាំថ្ងៃ ឬរឿងអាថ៌កំបាំងរបស់យើងនៅក្នុង FB ហើយខ្លះទៀតអាចបង្កជាភាពស្មុគស្មាញផ្សេងៗ ដោយកាន់កាប់ និងផ្លាស់ប្ដូរលេខសម្ងាត់ ឬបង្ហោះអ្វីផ្ដេសផ្ដាស។ ចុះប្រសិនការលួចប្រើ មិនបានធ្វើសកម្មភាពអ្វីខុសប្រក្រតីសោះនោះ ពោលត្រឹមតែលួចបើកមើល តើប្រិយមិត្តអាចដឹងថាមានគេលួចប្រើតាមវិធីណា?
ទំព័រនេះយើងខ្ញុំសូមធ្វើការណែនាំពីវិធីសាស្ត្រដើម្បីពិនិត្យមើល ថាតើគណនី Facebook របស់យើង ត្រូវបានលួចប្រើ ឬអត់ ដោយអនុវត្តតាមជំហានដូចខាងក្រោម៖
១. Log ចូលទៅគណនី Facebook របស់អ្នក រួចចុចលើ Account Settings
២. សូមជ្រើសរើសយក Tab Security រួចជ្រើសរើសយក Edit
៣. ប្រិយមិត្តនឹងឃើញផ្ទាំង Active Sessions
Last accessed៖ គឺជាពេលវេលាចុងក្រោយដែលគណនីរបស់អ្នក Log ចូល
Location៖ គឺជាទីកន្លែងដែលគណនីរបស់អ្នក Log ចូល
Device Type៖ គឺជាប្រភេទឧបករណ៍របស់អ្នក Log ចូល
គន្លឹះ៖ បញ្ចូលTab ច្រើននៅលើBrowser តែមួយយ៉ាងម៉េចទៅ?
ប្រសិនប្រិយមិត្តរកឃើញមាន Device ឬ Location ឬ Last Accessed ដែលអ្នកមិនស្គាល់ច្បាស់ ពោលគឺមិនបានធ្វើ ខុសគ្នានឹងពេលវេលាឆែក ទីតាំង និងប្រភេទឧបករណ៍បើក FB មិនត្រូវគ្នា នោះគណនីរបស់អ្នកប្រហែលជាត្រូវបានគេលួចប្រើហើយ។ ដូច្នេះប្រិយមិត្តសូមចុចលើ End Activity ដើម្បីផ្ដាច់ Session ហើយដើម្បីអោយកាន់តែប្រាកដថា Account របស់អ្នកសុវត្ថិភាព សូមប្រិយមិត្តធ្វើការផ្លាស់ប្ដូរលេខសំងាត់គណនីរបស់អ្នកភ្លាមៗ។
តើប្រិយមិត្តមានរកឃើញ Session ណាមួយ ដែលអ្នកមិនស្គាល់ច្បាស់ដែរឬទេ?
គន្លឹះ៖ ចង់ដឹងថាអ្នកណាគេ Unfriend យើងខ្លះ?
នៅមានគន្លឹះអនឡាញជាច្រើនទៀត សូម ចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែម …
0 comments:
Post a Comment