Breaking News
Loading...
Wednesday, November 20, 2013

ត្រឡប់ពីដើរលេង និងផឹកស៊ី ជាមួយមិត្តភ័ក្តិ ជិះម៉ូតូ បុកគល់ឈើ បាក់កស្លាប់ ទាំងយប់


បន្ទាយមានជ័យ ៖ យុវជនម្នាក់ បានជិះម៉ូតូបុកគល់ឈើស្លាប់ ខណៈត្រឡប់មកពីដើរលេង និងផឹកស៊ីជា មួយមិត្តភ័ក្តិនៅចុងភូមិ លុះម៉ោង ១និង៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវ កោងមួយកន្លែងមុខវិទ្យាល័យ ហ៊ុន សែន ណាំតៅ ក្នុងភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។

លោក ស៊ី ឌី អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ មិន ពឿត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បើកបរម៉ូតូម៉ាកទ្រីម សេ ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខសៀមរាប 1G:4092 ។

លោក ស៊ី ឌី បានបន្តថា យោងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងសព សមត្ថកិច្ចរកឃើញថា មុន កើតហេតុជនរងគ្រោះ បើកបរម៉ូតូក្នុងល្បឿនលឿន ពេលមកពីដើរលេងផឹកស៊ី ជាមួយមិត្តភ័ក្តិវិញ ទើប បណ្តាលឲ្យបុកគល់ឈើមួយទំហឹង ត្រង់ផ្លូវកោង និងបានបាក់កស្លាប់ តាំងពីម៉ោងប៉ុន្មាន គ្មាននរណាម្នាក់ ដឹងនោះទេ លុះវេលាម៉ោង ១ និង៤៥នាទីយប់ មានអ្នកស្រុកងើបទៅលើកទ្រូ ធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ប្រទះឃើញសពជនរងគ្រោះតែម្តង ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved