Breaking News
Loading...
Wednesday, November 20, 2013

អង្គុយផឹក តុក្បែរគ្នា ខឹងមើលមុខពេក ដកកាំភ្លើងបាញ់ មួយគ្រាប់បំបែក កង់រថយន្ត ហើយជិះម៉ូតូគេចបាត់


ភ្នំពេញ ៖ បុរសម្នាក់ ដែលអះអាងថា ខ្លួនជាមន្រ្តីនគរបាល បានដកកាំភ្លើង បាញ់មួយគ្រាប់ បំបែកកង រថយន្ត គ្រាន់តែរឿង មើលមុខគាត់បន្តិចសោះ ។

ហេតុការណ៏នេះ បានធ្វើឲ្យមានការ ភ្ញាក់ផ្អើលយ៉ាង ខ្លាំង ដល់នគរបាល និងកម្លាំងរាជអាវុធហត្ថ ចុះអន្តរា គមន៏ ភាមៗ កាលពីវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៣ ត្រង់ចំណុចហាង យីហោ ៤៤៤៤ តាមបណ្ដោយផ្លូវកែវចន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នុត ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះនុត ចំរើន បាននិយាយប្រាប់ សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចូល ហូបអាហារ ជាមួយមិត្តភក្ដិរបស់គាត់ បន្ទាប់មកក៏ស្រាប់តែមានបុរសម្នាក់ ដែលគាត់អះអាងថា ជាសមត្ថ កិច្ច បានចូលមកអង្កុយក្បែរតុរបស់គាត់ ហើយបាននិយាយ ឌឺដង់ឲ្យគាត់ជារឿយៗ បានប្រហែល ជាង កន្លះម៉ោង បុរសដែលបានអះអាងថា ជាសមត្ថកិច្ចនោះ បានដើរចេញក្រៅ ហើយដកកាំភ្លើង ពីចង្កេះ មកបាញ់ទម្លុះកង់រថយន្ត របុសជនរងគ្រោះ ហើយបានឡើង ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងរាជអាវុធហត្ថ បានចុះធ្វើអន្តរាគមន៏ និងនាំជនរងគ្រោះ ទៅដាក់ពាក្យ បណ្ដឹង នៅទីស្នាក់ការប៉ុស្ដិ៍នគរបាលជ្រោយចង្វារ ដើម្បីសាកសួរឲ្យច្បាស់ ពីរឿងខាងលើនេះ។ គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនិងករណីខាងលើនេះ គឺគ្រាន់តែទាស់ពាក្យសំដីគ្នា បន្តិបន្តូចតែប៉ុណ្ណោះ។ ហើយមិនដឹងថា សមត្ថកិច្ចអាចស្វែងរកចាប់ខ្លួន ជនទំនើង ដែលបាញ់បោះសេរីយ៉ាង អានាធិបតេយ្យ យកមកផ្ដន្ទាទោស តាមផ្លូវច្បាស់បាន ឬយ៉ាងណានោះទេ? ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved