Breaking News
Loading...
Wednesday, November 20, 2013

រថយន្តដឹកគ្រូ បរទេស បត់ចូលសាលា បុកម៉ូតូសង់កូរ៉េ របួសបាក់ជើង


ភ្នំពេញ៖ បុរសម្នាក់ បានរងរបួស បាក់ជើងម្ខាង នៅកន្លែងកើតហេតុ ដោយសារតែត្រូវរថយន្តកូរ៉េ ស៊េរី ទំនើប មួយគ្រឿង បើកបត់ ឆ្វេងប៉ះជាមួយម៉ូតូជនរងគ្រោះ កំពុងបើកបរនៅខាងស្តាំ បណ្តាលឲ្យដួល ផ្លោងរងរបួស កាលពីវេលាម៉ោង ៧និង៤៥នាទី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចខាង មុខសាលាពេទ្យ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា រថយន្តបង្កម៉ាក កូរ៉េស៊េរី ទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ AT 13 2-04 13 បើកបរដោយឈ្មោះសំ ចំរឿន ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរបើកបររថយន្តឲ្យ ក្រុមហ៊ុន អន្តរជាតិ ។ ចំណែកជនរ ងគ្រោះឈ្មោះញៀន សុគុន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរងរបួសបែកមុខ និងបាក់ជើងខាងឆ្វេង ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញរថយន្ត ប្រភេទកូរ៉េស៊េរី ទំនើប មួយគ្រឿង បើកដឹកគ្រូបរទេសម្នាក់ ក្នុងបំណងមកបង្រៀន នៅសាលាពេទ្យ ដោយធ្វើដំណើរ តាមផ្លូវ ព្រះមុនីវង្ស ពីត្បូងមកជើង លុះមកដល់ខាងមុ ខសាលាពេទ្យ បានស៊ីញ៉ូបត់ឆ្វេង ដើម្បីចូលសាលាពេទ្យ មិនទាន់ឆ្លងផ្លូវផុតផង ស្រាប់ តែពេលនោះគេឃើញម៉ូតូសង់កូរ៉េ ពណ៌ស្លាទុំ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1AV 38 64 បើកបរដោយបុរសរងគ្រោះម្នាក់ ធ្វើដំណើរពីជើងមកត្បូង ត្រូវស្តាំដៃរប ស់គាត់ ហើយ ក៏បុកប៉ះបញ្ឆិតត្រង់ ស្លាកលេខរថយន្តខាងមុខ បណ្តាលឲ្យដួលម៉ូតូ ខ្ទាតផ្លោងជនរងគ្រោះរូប ហែល៤ ទៅ៥ ម៉ែត្រ ទៅដេកកើតនៅចិញ្ចើមផ្លូវរង របួសរយះមុខមាត់ និងបាក់ជើងម្ខាងខាងឆ្វេងផងដែរ។

ក្រោយកើតហេតុការណ៍ សមត្ថកិច្ចមូលដ្ឋាន បានមកអន្តរាគ្គមន៍ នៅកន្លែងគ្រោះថ្នាក់ចរាចរ ហើយយកម៉ូតូនិងរថយន្តទៅអែបខាង ដើម្បីបញ្ចៀសការកកស្ទះចរាចរ បន្ទាប់មកហៅរថយន្តសង្រ្គោះ មកដឹកជនរង គ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកយានយន្តទាំង២គ្រឿង ត្រូវបានបញ្ជូនទៅ ការិយាល័យ ចរាចរណ៍ក្រុង ដើម្បីឲ្យភាគីទាំងពីរចូលខ្លួន ដោះស្រាយគ្នានាពេលក្រោយ ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved