Breaking News
Loading...
Wednesday, November 20, 2013

ដេញ​តាម​​ចោរ​ឆក់​​ទូរ​ស័ព្ទ​​បុក​​ខឿន​វិមាន​​ឯក​រាជ្យ​


រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌សមួយគ្រឿង ដេញចោរឆក់ទូរស័ព្ទរបស់នាង តាំងពីម្តុំវត្តភ្នំរហូតមកដល់ វិមានឯករាជ្យ ក៏ជ្រុលល្បឿនបុកខឿន ជុំវិញវិមានឯករាជ្យ បណ្តាលឱ្យម៉ូតូដួលផ្លោង ខ្ទាតមនុស្សចូលក្នុងអាងទឹកលម្អ វិមានឯករាជ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ វិច្ឆិកា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

គេមិនបានដឹងថា ស្ត្រីរងគ្រោះឈ្មោះអ្វីទេ ហើយបើតាមបុរសម្នាក់ដែលប្រាប់ថា ជាស្វាមីរបស់នាងនិយាយថា មុនពេលជួបគ្រោះថ្នាក់នេះ គឺនាងត្រូវចោរឆក់ទូរស័ព្ទ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ហើយនាងក៏ជិះម៉ូតូដេញតាមចាប់ រហូតមកដល់រង្វង់មូល វិមានឯករាជ្យ ក៏ជ្រុលល្បឿនបុកខឿនបណ្តាឱ្យដួលម៉ូតូ និងផ្លោងខ្ទាតមនុស្សចូលក្នុងអាងទឹករងរបួសតែម្តង ។

តាមប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីរងគ្រោះជិះម៉ូតូម៉ាកស្គូពីតែម្នាក់ឯង តាមមហាវិថី ព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ហើយខណៈកំពុងធ្វើដំណើរនោះ ក៏ត្រូវចោរពីរនាក់ជិះម៉ូតូស៊េរីទំនើប មួយគ្រឿងមិនចាំភិនភាគច្បាស់លាស់ ឆក់ទូរស័ព្ទរបស់នាង ។ ពេលនោះ ដោយមានការសោកស្តាយ ទើបរូបនាងជិះម៉ូតូដេញតាម ក៏បណ្តាលឱ្យជួបគ្រោះថ្នាក់បែបនេះទៅ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved