Breaking News
Loading...
Wednesday, November 20, 2013

​មាន​​ជម្លោះ​ជាមួយ​​ប្រពន្ធ បុរស​​ជាប្តី​គិត​​ខ្លី​ផឹក​ថ្នាំ​​កណ្តុរ ​ប៉ង​​សម្លាប់​ខ្លួន​​​ពេទ្យ​ជួយ​​ទាន់​


ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានត្រូវក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែកខេត្តជាបន្ទាន់ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីបុរសរូបនោះ ផឹកថ្នាំបំពុលកណ្តុរអស់ ៥កញ្ចប់ដោយសារខឹងប្រពន្ធ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង០៥នាទីព្រឹក ថ្ងៃទី១៩ វិច្ឆិកា នៅក្នុងភូមិស្រឡាង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ។ ស្ត្រីឈ្មោះ លី ធា អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធបុរសរូបនេះរៀបរាប់ថា ប្តីគាត់ឈ្មោះ ឯម ធឿន អាយុ៣៥ឆ្នាំ ជាកសិករ មានកូន៤នាក់ក្នុងបន្ទុក ។ មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា គាត់និងប្តីបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ពីរឿងលុយកាក់ ។

ក្រោយពីឈ្លោះប្រកែកគ្នារួច ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បានបែកគ្នាទៅធ្វើការងាររៀងៗ ខ្លួន ស្រាប់តែមួយសន្ទុះក្រោយមក មានគេរត់មកប្រាប់ថា ប្តីរបស់គាត់បានក្អួតចង្អោរ យ៉ាងខ្លាំងខុសសព្វដង ។ ពេលនោះរូបគាត់ជាប្រពន្ធ បានរត់មកសួរនាំទើបដឹងថាប្តីរបស់ គាត់បានផឹកថ្នាំបំពុលកណ្តុរ អស់៥កញ្ចប់ ហើយភ្លាមៗនោះដែរ រូបគាត់និងសាច់ញាតិ បានដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តនៅ ម៉ោង១០ព្រឹក ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត ។

ក្រោយពីការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យបង្អែកខេត្ត ដែលបានបញ្ចូលទឹកទៅក្នុងក្រពះ ដើម្បីលាងជាតិពុលរួចមក ទើបបុរសរងគ្រោះបានដឹងខ្លួន ធូរស្រាលឡើងវិញ ប៉ុន្តែកំពុងស្ថិតនៅក្នុងការពិនិត្យ តាមដាននៅឡើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved