Breaking News
Loading...
Wednesday, November 20, 2013

យុវជនម្នាក់ ជិះម៉ូតូស្តេប លឿនជ្រុល បុកបុរសរត់ម៉ូតូ ឌុបម្នាក់ បាក់ជើងឆ្វេង ពេលឆ្លងផ្លូវ មុខពេទ្យរុស្ស៊ី


ភ្នំពេញ : បុរសវ័យចំណាស់ ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវ រងគ្រោះបាក់ជើងឆ្វេង ដោយសារគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងម៉ូតូ កាលពីវេលា ម៉ោង ៨និង៥០នាទី ព្រឹកថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយ ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

យោងតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា បុរសវ័យចំណាស់ដែលរបួសបាក់ជើងខាងឆ្វេងនេះ ឈ្មោះ សេង ធឹម ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ ១៧ ភូមិភ្នាត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះម៉ូតូសេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-1446 ធ្វើដំណើរចេញពី ក្នុងមន្ទីរមិត្តភាពខ្មែរសូវៀត ឆ្លងកាត់ផ្លូវលេខ ២៧១ ខណ:នោះស្រាប់ តែមាន យុវជនម្នាក់ឈ្មោះ ដួង ចាន់ដារិទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ បានជិះម៉ូតូស្តេប ពណ៌ឈាមជ្រូក ពាក់ស្លាក លេខ ភ្នំពេញ 1Q-8530 ក្នុងលឿនយ៉ាង លឿន តាមផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង បានជ្រុល បុកចំពាក់កណ្តាលម៉ូតូសេ១២៥ ដែលកំពុងជិះឆ្លងផ្លូវ ពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូទាំង ២គឿង ដួលគរគ្នានៅនឹងកន្លែងកើតហេតុរងការខូចខាត ហើយបុរសវ័យចំណាស់ ឈ្មោះ សេង ធឹម ជាម្ចាស់ ម៉ូតូសេ១២៥ ត្រូវរងរបួសបាក់ជើងខាងឆ្វេង បានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ហើយចំណែក យុវជនជិះម៉ូតូស្តេប មិនមានរបួសអ្វីទេ។

ក្រោយកើតហេតុនគរបាល មូលដ្ឋាន បានសហការ ជាមួយនគរបាល ចរាចរណ៍ខណ្ឌចំការមន ចុះធ្វើការ វាស់វែង អូសយកម៉ូតូទាំង២គឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន រងចាំដោះស្រាយ នាពេលក្រោយ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved