Breaking News
Loading...
Wednesday, November 20, 2013

ស្ត្រីម្នាក់ជិះឡានបុកសង្សារ ព្រោះខឹងបុរសនោះសុំបែក (មានវីដេអូ)


ញ៉ូវសឺឡែន៖ ស្ត្រីវ័យ៤៤ឆ្នាំម្នាក់បានបើកឡានបុកសង្សារពេញទំហឹង ព្រោះតែខឹងបុរសជា សង្សារសុំបែកគ្នា ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Hamilton តំបន់ Waikato ក្នុងរដ្ឋ North Island ប្រទេសញ៉ូវសឺឡែន។ យុវជនវ័យ១៥ឆ្នាំម្នាក់បានលឺគូស្នេហ៍ មួយគូនេះបានឈ្លោះប្រកែកគ្នានៅក្រៅហាងទំនិញ ហើយយុវជនដដែលបានលឺបុរសជា សង្សារសុំស្ត្រីបង្កបែកគ្នា បន្ទាប់មកស្រ្តីនោះខឹងក៏បានបើកឡានបុកបុរសជាសង្សារតែម្តង។ លោក Kanj Patel បានអោយដឹងថា ដំបូងគាត់គិតថា វាគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ ក្រោយមកទើបដឹងថា វាជាការប៉ុនប៉ងបើកបុកសំលាប់របស់ស្ត្រីនោះតែម្តង។ ក្រោយពីបើក បុកសង្សារហើយ ស្ត្រីបង្កើហេតុបានបើករថយន្តគេចខ្លួនបាត់ ហើយបុរសនោះបានរងរបួស យ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ចង់ដឹងហេតុការណ៍នោះយ៉ាងម៉េច ទស្សនាវីដេអូទាំងអស់គ្នា៖

Khmer-note

Screen Shot 2013-11-20 at 10.48.21 AM

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved