Breaking News
Loading...
Thursday, November 21, 2013

មន្រ្តី​អាវុធ​ហត្ថ ខេត្ត​កំពង់​ស្ពឺ​ម្នាក់ អាង​មាន​អំណាច និង​អាវុធ​ខ្លី ចុះ​វាយគេ​បែក​គុម្ពថ្គាម និង​កញ្ចឹងក ព្រោះតែ​រឿង​ជិះកង់​កាត់មុខ


កណ្តាល៖ នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ម្នាក់ឈ្មោះ ព្រឹម សោភ័ណ្ឌ អាយុ៤០ឆ្នាំ អាងខ្លួនមានអំណាច និងអាវុធខ្លី ចុះពីរថយន្ត វាយជនរងគ្រោះបែកគុម្ពថ្គាមខាងស្តាំ និងកញ្ចឹងកខាងក្រោយ គ្រាន់តែរឿងជិះកង់កាត់មុខរថយន្ត នៅបណ្តោយផ្លូវជាតិលេខ ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង ៣រសៀល ថ្ងៃទី ២០ វិច្ឆិកា នេះ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ នៅ សុវណ្ណ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរលក់ដូរ នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះរថយន្តម៉ាក RX-300 ពាក់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-7656 ទៅខេត្តកំពង់ស្ពឺ (កន្លែងធ្វើការ) លុះដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះជិះកង់កាត់មុខ ធ្វើអោយជនសង្ស័យជាន់ហ្រាំង និងរេចង្កូត តែមិនមានគ្រោះថ្នាក់អ្វីនោះទេ តែបែរជាជនសង្ស័យបករថយន្ត មកវាយជនរងគ្រោះដោយដៃកាន់អាវុធទៀតផង !៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved