Breaking News
Loading...
Thursday, November 21, 2013

៣នាក់​ រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តមណ្ឌលគីរី


មណ្ឌលគិរីៈ មនុស្ស ៣នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើង កាល ពីវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ១៦៨ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ អូររាំង រវាងរថយន្ត ២គ្រឿង បើកបុកគ្នា ។

ប្រភពព័តមានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាម៉ារីស្វិត ១ គ្រឿង ពណ៌ឈាមជ្រូក បើកបរមានគ្នា ២ នាក់ តាមបណ្តោយផ្លូវជាតិលេខ៧៦ ទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើត ហេតុមិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកគ្នាជាមួយរថយន្ត១គ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា ពេញ ទំហឹង ធ្វើឱ្យរថយន្តទាំង២ ខូចខាតស្ទើរទាំងស្រុង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសជាទម្ងន់ ត្រូវបាន បញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ ។

ប្រភពបានបន្តថា កន្លងមកតែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ព្រោះ ផ្លូវជាតិលេខ ៧៦ បើកការជួសជុលឡើងវិញ ដោយកាយដីមួយជំហៀងផ្លូវជាអណ្លើរៗជាច្រើនកន្លែងទុកចោល ហើយ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវគេសង្ស័យបណ្ដាលមកពីការបើកបរ វៀងផ្លូវដែលកាយ ជួសជុល ថ្មី មិនមានការដាក់ស្លាកសញ្ញាចរាចណ៍ត្រឹមត្រូវ ។

ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះ ព្រោះ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់អស់ ចំណែករថយន្តទាំង២ ត្រូវបានយកមករក្សាទុកនៅអធិការ ដ្ឋានស្រុកអូររាំង ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved