Breaking News
Loading...
Thursday, November 21, 2013

កាមរីឆ្លាម​បើក​បុក​ម៉ូតូ​ឌ្រីម​របួស​ធ្ងន់​ ២នាក់​ រួច​បើក​រត់​គេច​បាត់ស្រមោល​


រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី ២នាក់ បានរងរបួសធ្ងន់ ខណៈដែលម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1L-2359 ជិះដោយបុរសស្រ្តី ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងផ្លូវ១០១១ ជាចំណុចផ្លូវបែកជា៣ ក៏ត្រូវរថយន្តកាមរីឆ្លាម ១គ្រឿង ពណ៌ខ្មៅ អត់ស្គាល់ស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលបើកតាមផ្លូវ១០១១ ក្នុងទិសដៅពីជើងទៅត្បូង បុកចំពីមុខពីមុខពេញទំហឹងតែម្តង ហើយរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ វិច្ឆិកា ២០១៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្ត សាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកចិ្ចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕





 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved