Breaking News
Loading...
Thursday, November 21, 2013

រថយន្តដឹកឈើអារ ប្រមាណជាង ៣ម៉ែត្រគូប ត្រូវបានបង្ក្រាប


កំពតៈ រថយន្តកូរ៉េ២តោនកន្លះ ដឹកឈើអារប្រមាណជាង ៣ម៉ែត្រគូប ត្រូវបានកម្លាំងនគរបាល សេដ្ឋកិច្ចខេត្តកំពត សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើ ជុំគីរី ធ្វើការស្ទាក់ចាប់ បាន នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៣ នៅចំណុចផ្សារជុំគីរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។

នគរបាលសេដ្ឋកិច្ច បានឲ្យដឹងថា រថយន្តដឹកឈើអារខាងលើនេះ គឺដឹកចេញពីតំបន់កោះស្លា ៣១៧ យកទៅ ស្តុកទុកនៅផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ ខេត្តតាកែវ ។

ប្រភពដដែលបន្តថា រថយន្តកូរ៉េ២តោនកន្លះនេះ មានពណ៌ខៀវ  ពាក់ស្លាកលេខកំពង់ស្ពឺ 3A-0337 ដឹកឈើអារ ប្រភេទលេខ៣ ប្រមាណ៣ម៉ែត្រគូប។ អ្នកបើកបររថយន្តមានឈ្មោះឆាយ រស្មី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំក្រឡើត ឃុំភក្តី ស្រុកបរសេដ ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់ឈើមានគ្នា៣នាក់ ម្នាក់ឈ្មោះ គឹម ឡេង ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តដឹកឈើខាងលើរួមនិង អ្នកបើកបររថយន្ត និងម្ចាស់ឈើ ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីចាត់ការទៅតាមច្បាប់៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved