Breaking News
Loading...
Thursday, November 21, 2013

ក្រឡាប់ រថយន្ដដឹកដំឡូង សង្កត់អ្នក ជិះពីលើ ស្លាប់ ៧ របួសធ្ងន់ ១៧ ស្រាល ៤


ក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍ ដែល បណ្ដាលមកពី ក្រឡាប់រថយន្ដដឹកដំឡូង មួយនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចរំសាយសក់ ភូមិអាញៀន ឃុំ ស្នួល ស្រុកស្នួល ខេត្ដក្រចេះ បានផ្ដាច់ជីវិត មនុស្ស ៧នាក់ របួសធ្ងន់ ១៧នាក់ និងរបួស ស្រាល ៤នាក់ ក្នុងចំណោមជនរងគ្រោះ ប្រមាណ ៣០នាក់ ដែលជិះពីលើរថយន្ដ ដោយដឹកដំឡូងផងនោះ ។

ស្នងការនគរបាលខេត្ដក្រចេះ លោក ឧត្ដមសេនីយ៍ ជួង សៀងហាក់ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបាន កើតឡើងនៅក្នុងព្រៃ ចម្ងាយជាង២០គីឡូ ម៉ែត្រពីផ្លូវជាតិលេខ ៧ ហើយជាផ្លូវដែល ពិបាកធ្វើដំណើរ ។

លោកឧត្ដមសេនីយ៍បានបញ្ជាក់ថា ក្រោយពីការជួយអន្ដរាគមន៍ របស់កម្លាំង សមត្ថកិច្ចមូលដ្ឋាន បានឱ្យឃើញថា ជនរង គ្រោះដែលស្លាប់បាត់បង់ជីវិត ភ្លាមៗនៅ កន្លែងកើតហេតុ ដោយសារតែរថយន្ដនិងដំឡូងសង្កត់ មាន ៧នាក់ ក្នុងនោះស្ដ្រី ៤ នាក់ ដោយឡែកជនរងគ្រោះដែលរងរបួស ធ្ងន់មានចំនួន ១៧នាក់ និងរបួសស្រាល ៤ នាក់។យ៉ាងណាក៏ដោយលោកឧត្ដមសេនីយ៍ ជួង សៀងហាក់ មិនទាន់បានបញ្ជាក់ពីករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះលំអិតនៅ ឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ចរបស់ លោក និងអាជ្ញាធរមូលដ្ឋានបាន និងកំពុង ជួយអន្ដរាគមន៍ទាញជនរងគ្រោះ ដែលកប់ ក្នុងដំឡូងចេញមកក្រៅ រួចបញ្ជូនទៅកាន់ មន្ទីរពេទ្យ ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា រថយន្ដដែលគ្រោះ ថ្នាក់ខាងលើនេះ គឺដឹកដំឡូងពេញ ហើយ មានអ្នកជិះពីលើប្រមាណ ៣០នាក់ ដែល ភាគច្រើនមកពីខេត្ដកំពង់ចាម គោលបំណង ទំនងឆ្ពោះទៅព្រំដែនវៀតណាម ដើម្បីយក ដំឡូងទៅលក់នៅទីនោះ លុះដល់ចំណុច កើតហេតុ ស្រាប់តែរថយន្ដក្រឡាប់ចាក់ ទាំងដំឡូង ចាក់ទាំងមនុស្សដែលជិះពីលើ សង្កត់ជាប់ បណ្ដាលឱ្យស្លាប់ ៧នាក់ និង របួសធ្ងន់ស្រាល២១នាក់ ហើយក្រៅពីនោះ គឺរបួសតិចតួច អាចធ្វើដំណើរដោយខ្លួនឯង បាន ។ យ៉ាងណាក៏ដោយជនរងគ្រោះដែល រងរបួសធ្ងន់ និងស្រាលត្រូវបានបញ្ជូនជាបន្ដ បន្ទាប់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕















0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved