Breaking News
Loading...
Thursday, November 21, 2013

រថយន្ដកូរ៉េ ដឹកគំរប ដបទឹកត្រីយីហោ លឹម គង់លាង បុកសន្ដិសុខ ណាហ្គា ធ្លាយ ពោះវៀន


ភ្នំពេញ ៖ រថយន្ដកូរ៉េ ដឹកគំរបដបទឹក ត្រី ដែលមានយីហោ លឹម គង់លាង បាន បុកបុរសម្នាក់កំពុងបើកម៉ូតូម៉ាក សេ១២៥ បណ្ដាលឱ្យដួលធ្លាយពោះវៀន ត្រូវបានមិត្ដ ភ័ក្ដិ និងសមត្ថកិច្ច ជួយហៅរថយន្ដសង្គ្រោះ បន្ទាន់ដឹកយកទៅមន្ទីរពេទ្យ ខណៈដែល រថយន្ដបង្កបានបើករត់គេចបាត់ ។

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដកូរ៉េ និងអ្នកបើកម៉ូតូបណ្ដាលឱ្យរងរបួសធ្ងន់ខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ អាយុជាង៣០ឆ្នាំម្នាក់ស្លៀកខោខូវប៉ូយជើង វែង អាវយឺតពណ៌ខ្មៅ ដែលសមត្ថកិច្ច អះ អាងថា មានឈ្មោះ វិន វណ្ណៈ ជាសន្ដិសុខ យាមនៅណាហ្គា និងមានស្រុកកំណើតនៅ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានរងរបួសធ្ងន់ ធ្លាយពោះវៀនក្រោយពីរថយន្ដកូរ៉េដឹក គំរបដបទឹកត្រី យី ហោ លឹម គង់លាង បាន បុកពេញមួយទំហឹង ។

សាក្សីនៅកន្លែងកើតហេតុបានបន្ដថា រថយន្ដកូរ៉េបង្កហេតុពាក់ស្លាកលេខ ០២០៦ ភព២ ពណ៌ខៀវ បានបើកឆ្លងផ្លូវគាប់ជួន ជនរងគ្រោះកំពុងបើកម៉ូតូតែម្នាក់ឯង ក្នុង ទិសដៅពីជើងទៅត្បូង បណ្ដាលឱ្យភាគី ទាំងពីរ បុកពេញមួយទំហឹងធ្វើឱ្យគំរបទឹក ត្រី ធ្លាក់ពីរថយន្ដរាយរប៉ាត់រប៉ាយពេញផ្លូវ ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូ ដួល ទៅនឹងថ្នល់ធ្លាយពោះវៀន រីឯម៉ូតូរងការ ខូចខាតផងដែរ ។ យ៉ាងណាក៏ដោយអ្នក បើករថយន្ដបង្ក មិនបានឈប់ដោះស្រាយ ជាមួយជនរងគ្រោះនោះឡើយ ពោលបាន បើកគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈ ដែលសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ ភ្លាមៗនៅកន្លែងកើតហេតុ ៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved