Breaking News
Loading...
Saturday, November 9, 2013

ក្មេងស្រីទាក់ក. នៅក្នុងចន្លោះបង្អួច រីឯខ្លួន នៅលើអាកាស (វីដេអូ)


ប្រទេសចិន គឺជាប្រទេសមួយ ដែលសម្បូរទៅដោយរឿងរ៉ាវប្លែកៗ មិនចេះចប់ មិនចេះហើយ ដែលធ្វើឲ្យពិភពលោក ទទួលការភ្ញាក់ផ្អើល ម្ដងហើយម្ដងទៀត។

អ្វីដែលមិនគួរឲ្យជឿ ថានឹងកើតមាននោះ គឺក្មេងស្រីម្នាក់ បានជាប់ក្បាលនៅក្នុងចន្លោះប្រហោងដែក រីឯជើងសំយុងចុះមកក្រោម នៅលើអាកាស។ សម្រាប់ហេតុការណ៍នេះផ្ទាល់ គឺកើតឡើងនៅក្នុង ប្រទេសចិន ដែលទីតាំងពិតប្រាកដមិនត្រូវបានទំលាយចេញនោះទេ តែអ្វីដែលធ្វើ ឲ្យអ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នាបញ្ឈរភ្នែកនោះគឺ ក្មេងស្រីនេះ បានជាប់ក្បាលឬទាក់ក នៅក្នុងចន្លោះដែកបង្អួចនៅលើអគារស្នាក់របស់ខ្លួន ដែលមានកម្ពស់ខ្ពស់ពីដី ចំណែកឯខ្លួនវិញធ្លាក់ចុះមកក្រោម។ នេះសំណាងបំផុត ដែលមានអ្នកជិតខាង ជាច្រើននាក់ បានរត់ទៅជួយនាងបានទាន់វេលា។

ទោះយ៉ាងណា មូលហេតុដែលសុខៗ បណ្ដាលឲ្យនាងទៅទាក់ក. នៅក្នុងចន្លោះដែកនោះ មិនត្រូវបានបញ្ជាក់នោះទេ តែតាមការប៉ាន់ស្មានប្រហែលជា នាងរពឹសពេកហើយ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved