Breaking News
Loading...
Saturday, November 9, 2013

បុរសចិត្ដព្រៃផ្សៃ បាញ់ទឹកចូលមាត់ពពែ ដើម្បីយកទៅលក់បានថ្លៃ (វីដេអូ)


សម្រាប់ពេលបច្ចុប្បន្ន មានអ្នករកស៊ី ជាច្រើនបានប្រើប្រាស់ គ្រប់ល្បិចកលដើម្បី រកប្រាក់ដែលទោះបីនោះ ជារឿងអសីលធម៌ និងតិរិច្ឆានក៏ដោយ។

ក៏ដូចជាកាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលបានបង្ហាញ ពីអ្នករកស៊ីលក់សត្វ ម្នាក់បានធ្វើសកម្មភាពដ៏ មិនគួរឲ្យជឿដើម្បី ធ្វើយ៉ាងណាបានប្រាក់ពីអ្នកទិញនោះ។ សម្រាប់វីដេអូនេះត្រូវបានគេ បង្ហើបថាកើតឡើងនៅក្នុង ទីក្រុងសៀងហៃ ដែលជាទីក្រុងធំនៅក្នុងប្រទេសចិន និងមានប្រជាជនជាច្រើន ដ៏លើសលប់។ អ្វីដែលមិននឹកស្មានដល់ គឺម្ចាស់សត្វ (អ្នកលក់) បានបញ្ច្រកទឹក ចូលទៅក្នុងមាត់ពពែ យ៉ាងឃោរឃៅ ដើម្បីឲ្យសត្វពពែទាំងនេះមានទំងន់ ធ្ងន់នៅពេលដែលយក ទៅលក់ឲ្យអ្នកទិញនោះ។

ជាក់ស្ដែងណាស់ ការបញ្ច្រកទឹកចូល ទៅក្នុងពោះសត្វទាំងនេះ មិនត្រឹមតែកើតមានឡើង នៅក្នុងប្រទេសចិននោះទេ តែករណីបែបនេះក៏ធ្លាប់បាន កើតឡើង នៅតាមបណ្ដាប្រទេសនានា ហើយភាគច្រើនសត្វដែលគេធ្វើបែបនេះ គឺជាសត្វមាន់។

ចុះប្រិយមិត្ដធ្លាប់ទិញ មាន់ ឬពពែ ដែលមានទំងន់ធ្ងន់ តែនៅពេលដែលយកមកធ្វើ បែរជាទឹកពេញពោះ នោះទេ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved