Breaking News
Loading...
Saturday, November 9, 2013

ឈ្លោះគ្នា ជាមួយប្រពន្ធ នាំកូនស្រីអាយុ ១០ខែ ជិះរថយន្ដចូលទៅក្នុងទឹកទន្លេ ហើយហែលមកលើគោកវិញ


កាលពីពេលថ្មីៗនេះ បុរសម្នាក់បានបើករថយន្ដចូលទៅក្នុង ទឹកទន្លេ បន្ទាប់ពីឈ្លោះគ្នាជាមួយនឹង ប្រពន្ធរបស់ខ្លួន និងបាននាំយកកូនតូចរបស់ខ្លួន ទៅជាមួយដែលមានអាយុត្រឹមតែ ១០ខែតែប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេះបានបើករថយន្ដចុះទៅក្នុង ទឹកទន្លេ នៅក្នុងកំពង់ផែ Richards Bay អាហ្វ្រិកខាងត្បូង កាលពីយប់ថ្ងៃអង្គារ ខណៈពេលដែល កូនស្រីតូចអាយុ ១០ខែក៏នៅក្នុងរថយន្ដនេះផងដែរនោះ។ ក្រោយពីមានការជួយសង្គ្រោះ បុរសនេះត្រូវបានជាប់ចោទពី បទប៉ុនប៉ងធ្វើឃាតកម្ម។

ជាមួយគ្នានោះ តាមរយៈអ្នករាយការណ៍ពី ប៉ូលីស នៅក្នុងតំបន់នេះ បានឲ្យដឹងថា បុរសម្នាក់បានបើករថយន្ដ Volkswagen Passat ចូលទៅក្នុងទឹក ហើយបុរសនេះបានហែលទឹកមកលើ គោកវិញជាមួយនឹងកូនស្រីយ៉ាងសុវត្ថិភាព។ 

សម្រាប់ពេលនេះ បុរសនេះកំពុងតែស្ថិតនៅក្នុងកន្លែងឃុំ ដើម្បីរងចាំថ្ងៃឡើងតុលាការ រីឯក្មេងស្រីត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីធ្វើការសើុបអង្កេតទៅលើ សុខភាព ហើយមូលហេតុដែលឈានឲ្យបុរសនេះ ធ្វើសកម្មភាពបែបនេះដោយសារតែឈ្លោះគ្នា ជាមួយនឹងប្រពន្ធ។

តើជារឿងដែលអាចទៅរួចទេ ដែលឈ្លោះគ្នាជាមួយនឹងប្រពន្ធ បែរជាជិះរថយន្ដចូលទៅក្នុង ទឹកទន្លេរួមជាមួយនឹង កូនបែបនេះនោះ? តើជាការគិតខ្លីទេ?

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved